រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាង៖ ប្រព័ន្ធនយោបាយនៅតែរឹងមាំ ទោះបីមេសន្តិសុខត្រូវសម្លាប់ក៏ដោយ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់អះអាង៖ ប្រព័ន្ធនយោបាយនៅតែរឹងមាំ ទោះបីមេសន្តិសុខត្រូវសម្លាប់ក៏ដោយ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមុខអះអាងយ៉ាងរឹងមាំនៅថ្ងៃទី១៨មីនា ថាការសម្លាប់ប្រធានសន្តិសុខកំពូលលោក Ali Larijani ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនអាចធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ចុះខ្សោយ ឬដួលរលំបានឡើយ។

អន្តរជាតិ

លោក Araghchi បានធ្វើការអត្ថាធិប្បាយភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បញ្ជាក់ថា លោក Ali Larijani ប្រធានសន្តិសុខកំពូល និងជាអ្នកនយោបាយមានឥទ្ធិពលបំផុតម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃអង្គារទី១៧មីនា នៅទីក្រុងតេហេរ៉ង់។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Jazeera លោក Araghchi បានថ្លែងយ៉ាងច្បាស់ថា៖ «សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មានរចនាសម្ព័ន្ធនយោបាយរឹងមាំជាមួយនឹងស្ថាប័ននយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានបង្កើតឡើង។ ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល មិនទាន់ដឹងថា វត្តមានឬអវត្តមានរបស់បុគ្គលណាម្នាក់ មិនប៉ះពាល់ដល់រចនាសម្ព័ន្ធរដ្ឋាភិបាលនោះទេ»។

នយោបាយអន្តរជាតិ

លោកបានបន្ថែមថា៖ «ជាការពិតណាស់ បុគ្គលម្នាក់ៗមានឥទ្ធិពល ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់គឺជារចនាសម្ព័ន្ធដ៏រឹងមាំមួយ»។

គួរកត់សម្គាល់ថា អាមេរិក និងអ៊ីស្រាអែលបានសម្លាប់មន្ត្រី និងមេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូប រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ដែលបានស្លាប់កាលពីថ្ងៃទី២៨កុម្ភៈ។ កូនប្រុសរបស់លោកគឺលោក Mojtaba Khamenei ត្រូវបានតែងតាំងជំនួសវិញ។

ព័ត៌មានអន្តរជាតិ

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles