ជាង ១,០០០ នាក់ រត់កម្សាន្តរួមគ្នានៅសៀមរាប ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាព»

ជាង ១,០០០ នាក់ រត់កម្សាន្តរួមគ្នានៅសៀមរាប ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាព»

សៀមរាប – កម្មវិធីរត់កម្សាន្តរួមគ្នាលើកទី៣ ក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាព រវាងកងកម្លាំង និងប្រជាពលរដ្ឋ» បានធ្វើឡើងដោយជោគជ័យនៅសួនច្បារព្រះរាជដំណាក់ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីរត់កម្សាន្តសៀមរាប

កម្មវិធីនេះមានការចូលរួមពីអភិបាលរង លោកស្រី ម៉ននី រង្សី និងតំណាងអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ ជាមួយអ្នកចូលរួមជាង ១,០០០ នាក់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ។

អ្នកចូលរួមកម្មវិធីរត់

ការរត់កម្សាន្តមានចម្ងាយ ៣ គីឡូម៉ែត្រ និង ៥,៥ គីឡូម៉ែត្រ ដែលរៀបចំដោយកងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

ការរត់កម្សាន្តនៅសៀមរាប

កម្មវិធីនេះមិនត្រឹមតែជួយលើកកម្ពស់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសល្អសម្រាប់ការបង្កើតមិត្តភាពរវាងកងកម្លាំង និងប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់វប្បធម៌ការហាត់កីឡាដើម្បីរក្សាសុខភាព។

អ្នកចូលរួមកម្មវិធី

កម្មវិធីបានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានការចូលរួមពីអ្នកចូលរួមទាំងវ័យក្មេង និងវ័យចំណាស់។

ការរត់កម្សាន្តរួមគ្នា

អត្ថបទសរសេរដោយ ច័ន្ទ រស្មី កែសម្រួលដោយ ធីតា

administrator

Related Articles