ភ្នំពេញ៖ ការបំផ្ទុះគ្រាប់បែកដ៏ធ្ងន់ធ្ងរបានកើតឡើងតាមបណ្តោយព្រំដែនរវាងកូឡុំប៊ី និងអេក្វាឌ័រ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២៧ នាក់ និងបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានប្រកាសនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី១៧ ខែមីនា ថា៖ “យើងបានរកឃើញសាកសពមនុស្សចំនួន ២៧ នាក់នៅក្នុងទឹកដីកូឡុំប៊ីបន្ទាប់ពីការផ្ទុះគ្រាប់បែកនៅតំបន់ព្រំដែន។ ខ្ញុំបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកូឡុំប៊ីមិនបានធ្វើការបំផ្ទុះនេះទេ។”
លោក Petro បានចោទប្រកាន់ថា អេក្វាឌ័របានបំផ្ទុះគ្រាប់បែកលើទឹកដីកូឡុំប៊ីនៅថ្ងៃទី១៦ ខែមីនា ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ធំធេងរបស់អេក្វាឌ័រ។

ជាការឆ្លើយតប ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa បានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា៖ “កងកម្លាំងអេក្វាឌ័របានវាយប្រហារតែក្រុមជួញដូរគ្រឿងញៀននៅក្នុងទឹកដីរបស់យើងប៉ុណ្ណោះ។ យើងមិនបានឈ្លានពានទឹកដីកូឡុំប៊ីឡើយ។”
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អេក្វាឌ័រដែលកំពុងបន្តនៅតំបន់ព្រំដែនចំនួនបួន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ការបំផ្ទុះគ្រាប់បែកនេះបានបង្កើនភាពតានតឹងរវាងប្រទេសអនុភូតអាមេរិកខាងត្បូងទាំងពីរ និងធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៅតំបន់។

ប្រភព៖ VOV ដោយ៖ ធីរីណា
