បារាំងបដិសេធចូលរួមប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ដោយលោក ម៉ាក្រុង ថា «មិនមែនភាគីជម្លោះ»

បារាំងបដិសេធចូលរួមប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ដោយលោក ម៉ាក្រុង ថា «មិនមែនភាគីជម្លោះ»

ទីក្រុងប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានបដិសេធយ៉ាងច្បាស់ថា ប្រទេសរបស់លោកនឹងមិនចូលរួមក្នុងប្រតិបត្តិការបើកច្រកសមុទ្រ Hormuz ឡើងវិញនោះទេ។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង

ការប្រកាសនេះបានមកបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃចន្ទថា លោកបានផ្ដល់ពិន្ទុ ៨លើ១០ សម្រាប់ជំហររបស់មេដឹកនាំបារាំងចំពោះការបើកច្រកសមុទ្រ Hormuz ដោយសន្មតថា លោក ម៉ាក្រុងនឹងចូលរួមក្នុងកិច្ចប្រឹងប្រែងគាំទ្រដោយសហរដ្ឋអាមេរិក។

«យើងមិនមែនភាគីជម្លោះនោះទេ ដូច្នេះបារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការដើម្បីបើកឬរំដោះច្រកសមុទ្រ Hormuz ឡើងវិញនោះទេក្នុងបរិបទបច្ចុប្បន្ន» លោក ម៉ាក្រុង បានថ្លែងនៅពេលចាប់ផ្ដើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំងដើម្បីពិភាក្សាអំពីជម្លោះនៅមជ្ឈិមបូព៌ា កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបារាំង

បើតាមក្រុមមន្ត្រីបារាំង ទីក្រុងប៉ារីសបាននិងកំពុងជំរុញកិច្ចប្រឹងប្រែងដើម្បីបង្កើតក្រុមចម្រុះមួយដើម្បីធានាសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Hormuz នៅពេលដែលស្ថានការណ៍មានស្ថិរភាព ដោយមិនមានតួនាទីរបស់សហរដ្ឋអាមេរិកឡើយ។

ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចំណុចច្រកចូលទៅកាន់ឈូងសមុទ្រពែរ្ស គឺជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងកាត់ពិភពលោក ដែលមានប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងកាត់ពិភពលោកឆ្លងកាត់តាមរយៈច្រកនេះ។

administrator

Related Articles