ក្រសួងទេសចរណ៍ចេញវិធានការសន្សំអគ្គិសនី ប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ

ក្រសួងទេសចរណ៍ចេញវិធានការសន្សំអគ្គិសនី ប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ

រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំថ្មីសម្រាប់មន្ត្រីរាជការទាំងអស់ ដើម្បីសន្សំសំចៃអគ្គិសនីនៅតាមទីស្តីការក្រសួង និងមន្ទីរទេសចរណ៍ទូទាំងប្រទេស។

ក្រសួងទេសចរណ៍

វិធានការនេះចេញនៅថ្ងៃទី១៧ មីនា ឆ្នាំ២០២៦ ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ ដោយផ្តោតលើការកាត់បន្ថយការប្រើប្រាស់អគ្គិសនីដោយមិនខ្វះប្រសិទ្ធភាពការងារ។

ក្រសួងបានកំណត់វិធានការច្បាស់លាស់ជាច្រើន រួមមាន៖

១. ការគ្រប់គ្រងម៉ាស៊ីនត្រជាក់៖ កំណត់សីតុណ្ហភាពត្រឹម២៥°C បិទម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ប្រជុំក្រោយប្រើប្រាស់ និងបិទមុនពេលបញ្ចប់ម៉ោងការងារ១៥-៣០នាទី។

២. ការប្រើប្រាស់ពន្លឺ៖ បិទអំពូលភ្លើងនៅកន្លែងដែលមិនចាំបាច់ បិទពន្លឺនៅពេលចេញពីបន្ទប់ធ្វើការលើសពី១៥នាទី និងជំរុញការប្រើពន្លឺធម្មជាតិ។

សន្សំអគ្គិសនី

៣. ការប្រើប្រាស់សម្ភារៈការិយាល័យ៖ បិទកុំព្យូទ័រ (Shut down) និងដកខ្សែភ្លើងឧបករណ៍ផ្សេងៗនៅពេលបញ្ចប់ការងារ និងកំណត់ឱ្យកុំព្យូទ័រស្ថិតក្នុងទម្រង់ Sleep Mode នៅពេលសម្រាក។

សេចក្តីណែនាំនេះតម្រូវឱ្យមន្ត្រីរាជការទាំងអស់អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសន្សំសំចៃធនធានជាតិ។

អត្ថបទសរសេរដោយ៖ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ៖ កៀន សុឃាក់

administrator

Related Articles