អាមេរិកវាយតម្លៃទាបពេកចំពោះថ្លៃចំណាយសង្គ្រាមអ៊ីរ៉ង់ អាចហក់ដល់រាប់ទ្រីលានដុល្លារ

អាមេរិកវាយតម្លៃទាបពេកចំពោះថ្លៃចំណាយសង្គ្រាមអ៊ីរ៉ង់ អាចហក់ដល់រាប់ទ្រីលានដុល្លារ

សង្គ្រាមអ៊ីរ៉ង់

នៅថ្ងៃសៅរ៍ទី២៨កុម្ភៈ២០២៦ អាមេរិកនិងអ៊ីស្រាអែលបានចាប់ដៃគ្នាធ្វើប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ ដែលឥឡូវក្លាយជាសង្គ្រាមផ្លូវការនៅមជ្ឈិមបូព៌ា។

តាមទិន្នន័យ CSIS ត្រឹម១០០ម៉ោងដំបូង អាមេរិកបានចំណាយប្រហែល៣.៧ពាន់លានដុល្លារទៅហើយ។ សារព័ត៌មាន Intercept បានរកឃើញថា រដ្ឋាភិបាលអាមេរិកកំពុងវាយតម្លៃទាបពេកចំពោះថ្លៃចំណាយសង្គ្រាមនេះ។

កងទ័ពអាមេរិក

ការប៉ាន់ស្មានចំនួន១២ពាន់លានដុល្លាររបស់ទីប្រឹក្សាសេដ្ឋកិច្ច Kevin Hassett មិនបានរាប់បញ្ចូលការចំណាយលើការប្រមូលផ្តុំកម្លាំងទ័ពមុនការវាយប្រហារនោះទេ។ ប្រភពពីរដ្ឋាភិបាលបានប្រាប់ថា សង្គ្រាម៣សប្តាហ៍នឹងចំណាយពី៦០ទៅ១៣០ពាន់លានដុល្លារ ហើយអាចកើនដល់២៥០ពាន់លានដុល្លារប្រសិនបើអូសបន្លាយ៨សប្តាហ៍។

ប្រតិបត្តិការយោធា

បើរាប់បញ្ចូលការថែទាំសុខភាពអតីតយុទ្ធជន ការប្រាក់លើបំណុល និងការកសាងឡើងវិញ តម្លៃសរុបអាចហក់ឡើងដល់រាប់កោដិលានដុល្លារក្នុងរយៈពេលច្រើនទសវត្សរ៍ខាងមុខ។ ទន្ទឹមនោះ អាមេរិកកំពុងប្រឈមនឹងបញ្ហាស្តុកអាវុធថយចុះ និងបំណុលជាតិឈានទៅរក៣៩ទ្រីលានដុល្លារ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles