ភ្នំពេញ៖ ក្រោយពីអ៉ីស្រាអែលប្រកាសថា លោក អាលី អារីហ្សានី ប្រមុខក្រុមប្រឹក្សាជាន់ខ្ពស់នៃសន្តិសុខជាតិអ៉ីរ៉ង់ ត្រូវបានសម្លាប់ ការចេញផ្សាយតាមគណនីបណ្ដាញសង្គមផ្លូវការរបស់លោកនៅតែបន្តបង្ហោះសារនាថ្ងៃទី១៧ មីនា បង្កើនការសង្ស័យយ៉ាងខ្លាំង។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសនាថ្ងៃទី១៧ មីនាថា៖ “ព្រឹកនេះយើងបានសម្លាប់លោកអាលី ឡារីហ្សានី ជាប្រមុខក្រុមអ្នកលេងដែលតាមពិតជាអ្នកដឹកនាំអ៉ីរ៉ង់។”
កំណត់ហេតុដោយដៃមួយរបស់លោកអារីហ្សានី ដែលបានចេញផ្សាយតាមបណ្ដាញសង្គម X និងតេឡេក្រាម សរសេរអំពីការពលីជីវិតក្នុងទុក្ករកម្មរបស់ទាហានកងម៉ារីនអ៉ីរ៉ង់ នៅក្នុងនាវាចម្បាំង DENA។

រដ្ឋមន្ត្រីការពារប្រទេសអ៉ីស្រាអែល លោក អ៉ីស្រាអែលកាត បានអះអាងថា កងទ័ពរបស់លោកបានសម្លាប់លោកអាលី ឡារីហ្សានី ជាបុរសខ្លាំងរបស់អ៉ីរ៉ង់បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោកអាយ៉ាតុលា អាលីខាមេនី។
ឧត្ដមសេនីយអាមៀរ ហាតាមី ប្រមុខកងទ័ពអ៉ីរ៉ង់ បានអះអាងនាថ្ងៃទី១៨ មីនាថា នឹងសងសឹកចំពោះការសម្លាប់លោកអារីហ្សានី។ ការបញ្ចុះសពលោកអារីហ្សានី និងលោកហ្គោឡាម រេហ្សាសូឡៃម៉ានី ត្រូវបានគ្រោងធ្វើនាថ្ងៃទី១៨ មីនា រួមជាមួយសពទាហាន៨៤នាក់ដែលស្លាប់ដោយសារអាមេរិកបាញ់ពន្លិចនាវាពិឃាតក្នុងដែនទឹកស្រីលង្កា។
សរសេរដោយ៖ ខាន់ សុខឃន | កែសម្រួលដោយ៖ ស្រីណា
