ព្យុះភ្លៀងចាប់ផ្ដើមធ្លាក់លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ មីនា

ព្យុះភ្លៀងចាប់ផ្ដើមធ្លាក់លើប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព្រមានអំពីស្ថានភាពធាតុអាកាសដែលនឹងកើតមានចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា។

ព្យុះភ្លៀងនៅកម្ពុជា

របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលយ៉ាងខ្លាំងលើអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា។

តំបន់វាលទំនាប៖
សីតុណ្ហភាពនឹងមានពី២៣°C ដល់៣៦°C ដោយមានខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។

អាកាសធាតុកម្ពុជា

តំបន់ខ្ពង់រាប៖
សីតុណ្ហភាពពី២៣°C ដល់៣៥°C ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១០%។

តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពពី២៤°C ដល់៣៥°C ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥%។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ការព្រមានអាកាសធាតុ

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងរៀបចំខ្លួនសម្រាប់ការប្រែប្រួលអាកាសធាតុនាពេលខាងមុខនេះ។

administrator

Related Articles