ហ្សេឡេនស្គីបង្ហាញទាហានរុស្ស៊ីស្លាប់ជិត១០ម៉ឺននាក់ក្នុង៣ខែ

ហ្សេឡេនស្គីបង្ហាញទាហានរុស្ស៊ីស្លាប់ជិត១០ម៉ឺននាក់ក្នុង៣ខែ

សង្គ្រាមអ៊ុយក្រែនសង្គ្រាមអ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោកវូឡូឌីមៀរហ្សេឡេនស្គី បានអះអាងតាមបណ្ដាញសង្គម X កាលពីថ្ងៃទី១៧ មីនា ថា រុស្ស៊ីបានប្រមូលកងទាហានរវាងពី៤០.០០០ទៅ៤៥.០០០នាក់ក្នុង១ខែៗ ក្នុងក្របខណ្ឌនៃការលុកលុយអ៊ុយក្រែន។ លោកបញ្ជាក់ថា យើងត្រូវសម្លាប់ទាហានរុស្ស៊ីក្នុងចំនួនប្រហាក់ប្រហែលគ្នានោះដែរ ដើម្បីកុំឲ្យកងទ័ពរុស្ស៊ីពង្រីកខ្លួនបាន។

លោកហ្សេឡេនស្គីគូសបញ្ជាក់ទៀតថា កងទ័ពលោកបានសម្លាប់ទាហានរុស្ស៊ីរយៈពេល៣ខែចុងក្រោយនេះ ក្នុងខែទីមួយ៣០.០០០នាក់ ខែទី២ចំនួន៣៥.០០០នាក់ និងខែទី៣ចំនួន២៨.០០០នាក់។ បែបនេះមានន័យថា ក្នុង៣ខែនោះ ទាហានរុស្ស៊ីសរុបជិត១០០.០០០នាក់ត្រូវសម្លាប់។

ដ្រូនសង្គ្រាមលោកហ្សេឡេនស្គីបន្តថា រុស្ស៊ីបានកាត់បន្ថយការផលិតមីស៊ីល ហើយប្រមូលប្រាក់មកបង្កើនផលិតកម្មដ្រូនវិញ។ លោកថា នាពេលបច្ចុប្បន្នរុស្ស៊ីបានងាកមកប្រើដ្រូនក្នុង១ថ្ងៃរវាងពី៣៥០ទៅ៥០០គ្រឿងក្នុង១ថ្ងៃដើម្បីវាយប្រហារអ៊ុយក្រែន ហើយគ្រោងប្រើដ្រូនក្នុងថ្ងៃពី៦០០គ្រឿងទៅ៨០០គ្រឿងក្នុង១ថ្ងៃក្នុងឆ្នាំ២០២៦។

តាំងពីចាប់ផ្ដើមសង្គ្រាមនៅអ៊ុយក្រែន ពីខែកុម្ភៈ ឆ្នាំ២០២២មក ទាហានច្រើនរយពាន់នាក់ត្រូវស្លាប់ទាំងសងខាង និងនាំឲ្យមានជនភៀសខ្លួនអ៊ុយក្រែនច្រើនលាននាក់។ កាលពីថ្ងៃទី១៦មីនា មនុស្សច្រើនសិបនាក់បានត្រូវស្លាប់នៅតំបន់ហ្សាប៉ូរីហ្ស៊ីយ៉ា និងតំបន់ឌីនីប្រូប៉េត្រូវស្ក៍។

administrator

Related Articles