វិបត្តិថាមពលពិភពលោកធ្ងន់ធ្ងរបំផុតក្នុង៤០ឆ្នាំ ដោយសារជម្លោះមជ្ឈិមបូព៌ា

វិបត្តិថាមពលពិភពលោកធ្ងន់ធ្ងរបំផុតក្នុង៤០ឆ្នាំ ដោយសារជម្លោះមជ្ឈិមបូព៌ា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានដាស់តឿនពីវិបត្តិថាមពលពិភពលោកដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក ដោយសារតែជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

វិបត្តិថាមពលពិភពលោក

នៅក្នុងសន្និសីទនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិទីក្រុងមូស្គូ លោក Novak បានបញ្ជាក់ថា៖ “ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរថាមពលសកល ដែលបណ្តាលឱ្យមានវិបត្តិដ៏ធំបំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក។”

យោងតាមការវិភាគ ប្រេងដែលកំពុងរងផលប៉ះពាល់មានចំនួនប្រហែល២០លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹងជិត២០%នៃការប្រើប្រាស់សកល ដោយសារតែការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

ផលប៉ះពាល់ថាមពល

លោក Novak បានសង្កត់ធ្ងន់បន្ថែមថា មិនត្រឹមតែថាមពលប៉ុណ្ណោះទេ ការដឹកជញ្ជូនទំនិញទូទៅក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដែលនាំឱ្យមានការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័ន ជី និងអាហារ ជំរុញឱ្យអតិផរណាកើនឡើង។

រុស្ស៊ីបានសម្របខ្លួនទៅនឹងស្ថានភាពដោយផ្លាស់ប្តូរទីផ្សារនាំចេញថាមពលប្រហែល៩០%ទៅដៃគូមិត្តភាព ទោះបីជាថ្លៃដឹកជញ្ជូនកើនឡើងក៏ដោយ។

ការសម្របខ្លួនរបស់រុស្ស៊ី

ដោយ៖ ធីរីណា (រូបថត៖ VOV)

administrator

Related Articles