អ៉ីស្រាអែលសន្យាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei បន្ទាប់ពីផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់២រូបទៀត

អ៉ីស្រាអែលសន្យាតាមរកនិងសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី Mojtaba Khamenei បន្ទាប់ពីផ្តាច់ជីវិតមន្រ្តីជាន់ខ្ពស់២រូបទៀត

អន្តរជាតិ ៖ យោធាអ៉ីស្រាអែលបានប្រកាសថា នឹងតាមរុករក និងកម្ចាត់មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់ លោក Mojtaba Khamenei បន្ទាប់ពីបានសម្លាប់មន្រ្តីជាន់ខ្ពស់អ៉ីរ៉ង់ចំនួន២រូបទៀតក្នុងការវាយប្រហារតាមផ្លូវអាកាស។

ការវាយប្រហារអ៉ីរ៉ង់

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Effie Defrin បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ ទី១៧ ខែមីនា ថា៖ «យើងមិនដឹងអំពីលោក Mojtaba Khamenei យើងមិនបានលឺអំពីគាត់ ឬឃើញគាត់ទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកនូវរឿងមួយថា ពួកយើងនឹងតាមរុករក ហើយកម្ចាត់គាត់ចោល»។

ការព្រមាននេះមកបន្ទាប់ពីអ៉ីរ៉ង់បានទទួលស្គាល់ថា ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលលោក Ali Larijani និងមេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា Basij លោក Gholamreza Soleimani ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល។

លោក Mojtaba Khamenei បានឡើងកាន់តំណែងជាមេដឹកនាំកំពូលថ្មីបន្ទាប់ពីឪពុករបស់គាត់ លោក Ayatollah Ali Khamenei ស្លាប់ក្នុងការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៉ីស្រាអែលនៅថ្ងៃដំបូងនៃសង្រ្គាម។ ស្ថានភាពនៅតំបន់អាស៊ីខាងលិចបន្តតានតឹងខ្លាំងឡើង។

administrator

Related Articles