សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យកិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវផ្អាកទាំងស្រុង

សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យកិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវផ្អាកទាំងស្រុង

ភ្នំពេញ៖ កិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានប្រកាសផ្អាកជាផ្លូវការនាថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ីរ៉ង់។

កិច្ចចរចាសន្តិភាព

យោងតាមរបាយការណ៍ពីសារព័ត៌មាន Izvestia ដែលចុះផ្សាយដោយរ៉យទ័រ វិមានក្រឹមឡាំងបានបញ្ជាក់ថា ការផ្អាកនេះបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់ដែលបានធ្វើឲ្យយុទ្ធសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង។

មន្ត្រីរុស្ស៊ីបានវិភាគថា នៅពេលដែលអាមេរិកងាកទៅផ្ដោតលើសមរភូមិមជ្ឈិមបូព៌ា អំណាចចរចារបស់អ៊ុយក្រែននឹងចុះខ្សោយ។ ស្ថានភាពនេះអាចនឹងបង្ខំឲ្យទីក្រុងកៀវគ្មានជម្រើសក្រៅពីការធ្វើសម្បទានតាមលក្ខខណ្ឌរបស់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំ។

សង្គ្រាមអ៊ុយក្រែន

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា ខណៈដែលកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគនិងសេដ្ឋកិច្ចនៅតែបន្ត កិច្ចពិភាក្សានយោបាយកម្រិតខ្ពស់ត្រូវបានដាក់ឲ្យស្ថិតក្នុងស្ថានភាព«រង់ចាំ»។

នេះជាសញ្ញាបង្ហាញថា កិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កំពុងជួបឧបសគ្គធំ និងស្ថិតក្នុងភាពមិនច្បាស់លាស់ ដរាបណាវិបត្តិនៅអ៊ីរ៉ង់មិនទាន់បានធូរស្រាល។

កិច្ចចរចាអន្តរជាតិ

កិច្ចចរចាសន្តិភាពនេះត្រូវបានរំពឹងថានឹងជួយបញ្ចប់សង្គ្រាមដែលបានធ្វើឲ្យមានជនរងគ្រោះរាប់សែននាក់ និងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចពិភពលោក។ ការផ្អាកនេះបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនងអន្តរជាតិក្នុងសម័យកាលបច្ចុប្បន្ន។

administrator

Related Articles