អ្នកដឹកនាំ IAEA ព្រមាន៖ ការវាយប្រហារយោធាមិនអាចបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានទេ

អ្នកដឹកនាំ IAEA ព្រមាន៖ ការវាយប្រហារយោធាមិនអាចបំបាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានទេ

Rafael Grossi ប្រធាន IAEA

ក្នុងខណៈដែលភាពតានតឹងយោធារវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែកើនឡើងយ៉ាងខ្លាំង លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញមុខព្រមានយ៉ាងច្បាស់ថា ការប្រើកម្លាំងបាយតែមួយមុខ មិនអាចកម្ចាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឡើយ។

តាមការផ្សាយរបស់ Fox News លោក Grossi បានបញ្ជាក់ថា ទោះបីមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរក៏ដោយ បណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ និងចំណេះដឹងបច្ចេកទេសរបស់អ៊ីរ៉ង់ នៅតែជាការពិតដែលមិនអាចបដិសេធបាន។ លោកបានសង្កត់ធ្ងន់ថា នៅពេលដែលផ្សែងកាំភ្លើងរលាយបាត់ទៅ សារធាតុវិទ្យុសកម្ម និងសមត្ថភាពក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូម នឹងនៅតែមានវត្តមានដដែល។

គ្រោះថ្នាក់ពីកម្មវិធីនុយក្លេអ៊ែរ

អ្វីដែលធ្វើឲ្យអ្នកជំនាញមានការព្រួយបារម្ភខ្លាំង គឺដោយសារតែឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់ភាគច្រើនរបស់អ៊ីរ៉ង់ ត្រូវបានរក្សាទុកនៅក្នុងរូងក្រោមដីដ៏ជ្រៅនៅតំបន់ Isfahan និង Natanz។ ទីតាំងទាំងនេះមិនត្រឹមតែរឹងមាំ និងជ្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពបត់បែនខ្ពស់ក្នុងការផ្លាស់ប្តូរទីតាំងទៀតផង។

ការព្រមានពី IAEA

បញ្ហាប្រឈមធំបំផុតនៅពេលនេះ គឺវត្តមាននៃទីតាំងក្រោមដីថ្មីមួយទៀតនៅជិតក្រុង Isfahan ដែលភ្នាក់ងារ IAEA មិនទាន់មានឱកាសចូលទៅត្រួតពិនិត្យនៅឡើយ។ កង្វះព័ត៌មាន និងការត្រួតពិនិត្យនេះ បានបង្កើតជាចន្លោះប្រហោងដ៏គ្រោះថ្នាក់មួយ ក្នុងខណៈដែលជម្លោះយោធាកំពុងតែបន្តរីករាលដាល។

administrator

Related Articles