សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំង ឧត្តមសេនីយ៍ឯក ជឹម សុខ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។

ការតែងតាំងថ្មីក្រសួងការពារជាតិ

យោងតាមអនុក្រឹត្យរបស់សម្តេចធិបតី ដែលសារព័ត៌មានទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា៖ «ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមភូមិន្ទ ជូនឧត្តមសេនីយ៍ឯក ជឹម សុខ អត្តលេខ ០០០៦៤៦ ជានាយក នាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ»។

សូមបញ្ជាក់ថា ការតែងតាំងលោកឧត្តមសេនីយ៍ឯក ជឹម សុខ គឺជំនួសនាយឧត្តមសេនីយ៍ មាស សំអុល ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

ការផ្លាស់ប្តូរតំណែងនេះបង្ហាញពីការកែលម្អរចនាសម្ព័ន្ធនៃក្រសួងការពារជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិក និងធនធានមនុស្សក្នុងវិស័យការពារជាតិ។

ដោយ៖ សិលា

administrator

Related Articles