អ៊ីរ៉ង់វាយប្រហាររោងចក្រ LNG ធំបំផុតពិភពលោកនៅកាតា កាតាបណ្តេញបុគ្គលិកអ៊ីរ៉ង់ទាំងអស់

អ៊ីរ៉ង់វាយប្រហាររោងចក្រ LNG ធំបំផុតពិភពលោកនៅកាតា កាតាបណ្តេញបុគ្គលិកអ៊ីរ៉ង់ទាំងអស់

រាជធានីដូហា – ក្រសួងមហាផ្ទៃកាតាបានបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារស្ថានីយនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដែលធំជាងគេបំផុតរបស់ពិភពលោក នៅតំបន់ Ras Laffan ក្នុងប្រទេសកាតា នៅថ្ងៃពុធ ដែលបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងខ្លាំង។

រោងចក្រឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា

ក្រសួងមហាផ្ទៃកាតាបានបង្ហោះលើបណ្តាញសង្គម X ថា៖ «ក្រសួងមានសមត្ថកិច្ចកំពុងដោះស្រាយពីករណីអគ្គិភ័យក្នុងតំបន់ Ras Laffan បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់»។

យោងតាមកាសែត Financial Times ប្រហែលមួយភាគប្រាំនៃឧស្ម័នធម្មជាតិរាវរបស់ពិភពលោកត្រូវបានដឹកជញ្ជូនពីតំបន់ Ras Laffan ដែលធ្វើឱ្យការវាយប្រហារនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក។

រដ្ឋកាតាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយចេតនារបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើទីក្រុងឧស្សាហកម្ម Ras Laffan បណ្តាលឱ្យមានអគ្គិភ័យ និងខូចខាតរោងចក្រយ៉ាងធ្ងន់ធ្ងរ។ ក្រសួងបានបញ្ជាក់ថា អគ្គិភ័យនៅទីតាំងនោះបានគ្រប់គ្រងជាបឋម ហើយមិនមានអ្នករងរបួសទេ។

ការវាយប្រហាររោងចក្រឧស្ម័នកាតា

ក្រុមហ៊ុន QatarEnergy ដែលជាក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ (LNG) ធំជាងគេបំផុតរបស់ពិភពលោក បានបញ្ជាក់ថា៖ «បុគ្គលិកទាំងអស់មិនមាននរណាត្រូវរបួសទេ ក៏មិនមានអ្នកស្លាប់ដែរ»។

សេចក្តីប្រកាសនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់គំរាមវាយប្រហាររោងចក្រប្រេង និងឧស្ម័ននៅទូទាំងតំបន់ឈូងសមុទ្រ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars របស់ទីក្រុងតេហេរ៉ង់។

ជាការឆ្លើយតប ក្រសួងកាតាបានប្រកាសថា គ្រប់បុគ្គលិកស្ថានទូត ឬអ្នកផ្សេងទៀតដែលមានអត្តសញ្ញាណបណ្ណអ៊ីរ៉ង់ មិនត្រូវបានស្វាគមន៍ឱ្យបន្តរស់នៅ និងប្រកបការងារក្នុងប្រទេសកាតាទៀតឡើយ។

វិបត្តិកាតា-អ៊ីរ៉ង់

ក្រសួងបានទាមទារឱ្យពួកគេចាកចេញពីកាតាក្នុងរយៈពេល ២៤ម៉ោង ដោយបន្ថែមថា ការសម្រេចចិត្តនេះជាលទ្ធផលនៃការវាយប្រហារម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់។

ក្រសួងបន្តថា៖ «កាតាចាត់ទុកការវាយប្រហារនេះជាការកើនឡើងដ៏គ្រោះថ្នាក់ ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិរបស់ប្រទេសកាតា»។

ព័ត៌មាននេះត្រូវបានផ្សាយដំបូងដោយ Al Jazeera នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

administrator

Related Articles