រាជធានីភ្នំពេញ៖ ក្រុមហ៊ុន GAC Cambodia ទើបតែប្រកាសតម្លៃពិសេសសម្រាប់រថយន្ត SUV 5 កៅអី ម៉ូឌែល EMKOO ដែលមានតម្លៃថ្មីត្រឹមតែ ២៦,៥០០ ដុល្លារអាមេរិក ក្នុងឱកាសស្វាគមន៍ការបើកដំណើរការរោងចក្រដំឡើងរថយន្តនៅខេត្តកំពុងឆ្នាំង។

រថយន្ត GAC EMKOO គឺជា SUV ដែលត្រូវបានរចនាឡើងដោយបញ្ចូលគ្នារវាងភាពទំនើប សោភ័ណភាព បច្ចេកវិទ្យាខ្ពស់ និងសមត្ថភាពបើកបរដ៏អស្ចារ្យ។ រចនាប័ទ្មខាងក្រៅបង្ហាញអត្តសញ្ញាណថ្មីនៃ SUV សម័យទំនើបជាមួយនឹងរចនាប័ទ្មបែបអនាគត (Futuristic Design) ដែលធ្វើឱ្យរថយន្តនេះកាន់តែទាក់ទាញនៅលើដងផ្លូវ។

GAC EMKOO ត្រូវបានភ្ជាប់មកជាមួយម៉ាស៊ីន 4 សីឡាំង ទំហំ 1.5T GDI ដែល GAC ឱ្យឈ្មោះថា Megawave Power ផលិតបានកម្លាំងសេះរហូតដល់ 177PS និងកម្លាំងរមួល 270NM។ ម៉ាស៊ីននេះត្រូវបានផ្គូផ្គង់ជាមួយប្រអប់លេខប្រភេទ 7-speed dual-clutch ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 8.8 វិនាទី និងកម្រិតស៊ីសាំងជាមធ្យម 6.4 លីត្រ/100km។

លក្ខណៈពិសេសរបស់រថយន្តនេះរួមមាន៖
– ការរចនាលំនាំរថយន្តបែបវិទ្យាសាស្រ្ត
– ផ្លិតទឹក Auto ដែលបក់តាមទឹកភ្លៀង
– ដៃទ្វារបង្កប់ស្រស់ស្អាត
– កញ្ចក់មើលក្រោយប្រភេទកាត់ពន្លឺ
– កាមេរ៉ា 360 ដឺក្រេ
– កុងទ័រ Digital 7 inch និងអេក្រង់កម្សាន្ត Touch Screen 10.1 inch
– មានមុខងារ Apple Carplay ដោយមិនបាច់ប្រើខ្សែ
– ភ្លើង Dim ស្រស់ស្អាតទាំងមុខ ចំហៀង
– ដំបូលប្រភេទ UV មិនក្តៅ ធន់ រឹងមាំ
– ពូកស្បែក Premium មានមុខងារខ្យល់ត្រជាក់

រថយន្ត GAC EMKOO ប្រើប្រាស់គ្រោងតួរថយន្តជាប្រភេទ GPMA ដែលជាគ្រោងតួរថយន្តសកលដែលត្រូវបានប្រើប្រាស់ដោយរថយន្តលំដាប់ៗយក្សម៉ាក់ល្បីៗ។ តួរថយន្តធ្វើពីដែកថែបច្រើនជាង 60% ធន់រឹងមាំ និងត្រូវបានឆ្លងកាត់ការតេស្តយ៉ាងម៉ត់ចត់។ ជាពិសេស GAC EMKOO ទទួលបានផ្កាយ 5 ពីការធ្វើតេស្តបុកប៉ះកម្រិតធ្ងន់ពីស្ថាប័ន ASEAN NCAP ក្នុងឆ្នាំ 2024។

គួរបញ្ជាក់ផងដែរថា ការស្វាគមន៍ការបើកដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ កន្លងមកក្រុមហ៊ុនបានប្រកាសតម្លៃថ្មីរួចមកហើយសម្រាប់ម៉ូឌែល GAC GS3 Emzoom គឺត្រឹមតែ 21,500 ដុល្លារអាមេរិក។

សម្រាប់ពត៌មានលំអិត អាចទំនាក់ទំនងទៅកាន់ GAC Cambodia៖
– 095 999 029 (KH/EN)
– 095 777 160 (中文)
– Telegram: https://t.me/GACCambodiaOfficial
– អគារតាំងបង្ហាញរថយន្ត GAC Cambodia
– Google map: https://shorturl.at/raJCr
– អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ
