បងប្អូន២នាក់វាយគ្នាស្ទើរស្លាប់ដណ្ដើមស្រី ក្រោយពីស្រវឹងពីក្លឹប

បងប្អូន២នាក់វាយគ្នាស្ទើរស្លាប់ដណ្ដើមស្រី ក្រោយពីស្រវឹងពីក្លឹប

ភ្នំពេញ៖ ហេតុការណ៍ឈ្លោះប្រកែករវាងបងប្អូន២នាក់ ដែលបានវាយគ្នាដណ្ដើមមនុស្សស្រីតែម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមស្តុបបឹងកេងកង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ហេតុការណ៍វាយគ្នានៅស្តុបបឹងកេងកង

មុនពេលកើតហេតុ អ្នកដំណើរនៅតាមផ្លូវបានឃើញយុវជន២នាក់កំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រើហិង្សាវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងអស់។

ការឈ្លោះប្រកែករវាងបងប្អូន

ភ្លាមៗក្រោយមក ក្រុមយុវជនដឹកជញ្ជូន E-Get ដែលស្ថិតនៅក្បែរនោះបាននាំគ្នាចូលទៅជួយឃាត់ ប៉ុន្តែយុវជនទាំង២នាក់បានវាយគ្នារហូតសន្លប់ម្នាក់ មុននឹងអ្នកដឹកជញ្ជូនអាចចូលទៅឃាត់បាន។ ក្រុមដឹកជញ្ជូនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។

ការជួយពីអ្នកដឹកជញ្ជូន

ក្រោយពីស្វាងឡើងវិញ អ្នកសារព័ត៌មានបានមកដល់ និងធ្វើការសាកសួរបងប្អូនទាំង២នាក់អំពីមូលហេតុ។ ពួកគេបានបញ្ជាក់ថា ពួកគេទើបតែជិះម៉ូតូឌុបគ្នាចេញពីក្លឹបកម្សាន្តមួយកន្លែង ក្នុងស្ថានភាពស្រវឹងដូចគ្នា។ នៅពេលជិះតាមផ្លូវ ពួកគេបានប្រកែកគ្នាដោយសារតែស្រលាញ់ស្រីតែម្នាក់ រហូតដល់ទាស់សម្ដី និងជិះម៉ូតូបុកគំរបលូនៅក្រោមស្តុបបឹងកេងកង ហើយចាប់ផ្ដើមវាយគ្នាភ្លាម។

ទីតាំងកើតហេតុនៅស្តុបបឹងកេងកង

សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ប៉ុន្តែយុវជនទាំង២នាក់បាននាំគ្នាចេញពីទីតាំងកើតហេតុបាត់ទៅហើយ មុនពេលសមត្ថកិច្ចមកដល់។

សមត្ថកិច្ចមកដល់កន្លែងកើតហេតុ

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles