គ្រូបង្វឹកក្រុមជម្រើសជាតិកូឡុំប៊ី លោក Nestor Lorenzo បានតែងតាំងកីឡាករ James Rodriguez ជាក្រុមនៅក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពនាពេលខាងមុខជាមួយក្រុមក្រូអាត និងបារាំង។

Rodriguez វ័យ 34 ឆ្នាំបានចូលរួមជាមួយ Minnesota United ក្រោយសម្រាករយៈពេល 3 ខែបន្ទាប់ពីចាកចេញពីក្លឹប Leon របស់ប្រទេសម៉ិកស៊ិក ហើយបាននិងកំពុងពង្រឹងកាយសម្បទារបស់គាត់មុនពេលការប្រកួតបាល់ទាត់ពិភពលោកដែលនឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនានៅអាមេរិកខាងជើង។
ខ្សែប្រយុទ្ធ Luis Diaz របស់ Bayern Munich និង Luis Suarez របស់ Sporting Lisbon ក៏ត្រូវបានដាក់ឈ្មោះក្នុងក្រុមផងដែរ ដោយអ្នកទាំងពីរបានបង្ហាញយុទ្ធនាការជាមួយក្លឹបដ៏គួរឱ្យចាប់អារម្មណ៍។

កូឡុំប៊ីត្រូវប៉ះក្រូអាតនៅថ្ងៃទី 26 ខែមីនានៅទីក្រុង Orlando មុនពេលប៉ះបារាំងបីថ្ងៃក្រោយមកនៅទីក្រុងវ៉ាស៊ីនតោន។ ក្រុមអាមេរិកខាងត្បូងចាប់ផ្តើមយុទ្ធនាការពូល K របស់ពួកគេជាមួយអ៊ូសបេគីស្ថាននៅថ្ងៃទី 17 ខែមិថុនា។
ក្រុមជម្រើសជាតិកូឡុំប៊ី៖
អ្នកចាំទី៖ Camilo Vargas (Atlas), Alvaro Montero (Velez Sarsfield), David Ospina (Atletico Nacional)។
ខ្សែការពារ៖ Yerson Mosquera (Wolverhampton Wanderers), Daniel Munoz (Crystal Palace), Johan Mojica (Mallorca), Juan David Cabal (Juventus), Davinson Sanchez (Galatasaray), Deiver Machado (Nantes), Santiago Arias (Independiente)។

ខ្សែបម្រើ៖ James Rodriguez (Minnesota United), Jorge Carrascal (Flamengo), Richard Rios (Benfica), Jefferson Lerma (Crystal Palace), Gustavo Puerta (Racing Santander), Jhon Arias (Palmeiras), Jaminton Campaz (Rosario Central)។
ខ្សែប្រយុទ្ធ៖ Luis Diaz (Bayern Munich), Luis Suarez (Sporting Lisbon), Rafael Santos Borre (Internacional), Carlos Andres Gomez (Vasco da Gama), Jhon Cordoba (Krasnodar), Johan Carbonero (Internacional)។
ដោយ៖ ភារៈ
