ណាតូបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅតួកគី ទោះបីអ៊ីរ៉ង់បដិសេធការបាញ់មីស៊ីល

ណាតូបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ទៅតួកគី ទោះបីអ៊ីរ៉ង់បដិសេធការបាញ់មីស៊ីល

ប្រព័ន្ធការពារមីស៊ីល Patriot

ក្រសួងការពារជាតិតួកគីបានប្រកាសថា អង្គការណាតូ (NATO) កំពុងបញ្ជូនប្រព័ន្ធការពារមីស៊ីលដែនអាកាស Patriot ដែលផលិតនៅសហរដ្ឋអាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាស Incirlik នៅតួកគី។ សកម្មភាពនេះកើតឡើងបន្ទាប់ពីមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ «បាលីស្ទីក» ជាច្រើនគ្រាប់ ដែលទីក្រុងអង់ការ៉ាអះអាងថា បាញ់ចេញពីប្រទេសអ៊ីរ៉ង់។

ទីក្រុងតេហេរ៉ង់បានបដិសេធម្តងហើយម្តងទៀតចំពោះការបាញ់មីស៊ីលទៅកាន់ដែនអាកាសរបស់តួកគី ដោយនិយាយថា អ៊ីស្រាអែលអាចជាមនុស្សនៅពីក្រោយទង្វើទាំងនេះ។

ក្រសួងបានប្រកាសពីប្រព័ន្ធការពារមីស៊ីលថ្មីនេះ អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនៅមូលដ្ឋានទ័ព Incirlik ថា៖ «វានឹងបំពេញបន្ថែមពីវិធានការកម្រិតជាតិ […] ដើម្បីធានាសន្តិសុខដែនអាកាស និងប្រជាពលរដ្ឋរបស់យើង»។

កងទ័ពណាតូ

យ៉ាងណាក្រសួងមិនបានលើកឡើងថា កងទ័ពប្រទេសណានឹងដំណើរការប្រព័ន្ធ PAC-3 ជាអង្គភាពបាញ់មីស៊ីល Patriot ពីដីទៅអាកាសកម្រិតខ្ពស់ ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលបញ្ជាល្បឿននោះទេ។

គួរបញ្ជាក់ថា មូលដ្ឋានទ័ព Incirlik មានទាហានមកពីសហរដ្ឋអាមេរិក កាតា អេស្ប៉ាញ និងប៉ូឡូញ ក៏ដូចជាកងទ័ពតួកគីផងដែរ។

សកម្មភាពនេះកើតឡើង៥ថ្ងៃ បន្ទាប់ពីទីក្រុង Turkiye និយាយថា មីស៊ីលបាលីស្ទិកផ្លោងមួយគ្រាប់ទៀតបាញ់ចេញពីប្រទេសអ៊ីរ៉ង់ តែត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងណាតូ វាជាឧប្បត្តិហេតុលើកទីបីចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់ផ្ទុះឡើង។

ទំនាក់ទំនងតួកគី-អ៊ីរ៉ង់

ទីក្រុងអង់ការ៉ាជាកន្លែងដែលមានកងទ័ពច្រើនទីពីររបស់អង្គការណាតូ និងជាប្រទេសជិតខាងរបស់អ៊ីរ៉ង់។

ប្រទេសតួកគីបានព្រមានទីក្រុងតេហេរ៉ង់ប្រសិនបើមានការវាយប្រហារណាមួយបន្ថែមទៀត ហើយប្រទេសនេះក៏មានសិទ្ធិឆ្លើយតបទៅនឹងសកម្មភាពអរិភាពណាមួយផងដែរ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan ថា ទីក្រុងអង់ការ៉ាកំពុងដោះស្រាយពីការបដិសេធ និងការទម្លាក់កំហុសរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល។

លោក Fidan លើកឡើងបន្ទាប់ពីបានជជែកជាមួយសមភាគីអ៊ីរ៉ង់គឺលោក Abbas Araghchi កាលពីថ្ងៃសៅរ៍ថា៖ «ជាការពិត! យើងមានទិន្នន័យបច្ចេកទេសដែលអាចរកបាន […] ហើយយើងកំពុងពិភាក្សាពីភាពខុសគ្នារវាងសេចក្តីថ្លែងការណ៍របស់ពួកគេ[មន្ត្រីអ៊ីរ៉ង់] និងស្វែងរកការពិត»។

administrator

Related Articles