មហាអំណាចទាំង៦រួមកម្លាំងបើកច្រកសមុទ្រហើមូស ប្រឆាំងអ៉ីរ៉ង់

មហាអំណាចទាំង៦រួមកម្លាំងបើកច្រកសមុទ្រហើមូស ប្រឆាំងអ៉ីរ៉ង់

នាវាក្នុងច្រកសមុទ្រហើមូស

ប្រទេសមហាអំណាចទាំង៦ រួមមាន បារាំង អង់គ្លេស អាល្លឺម៉ង់ អ៉ីតាលី ហូឡង់ និងជប៉ុន បានចេញសេចក្តីប្រកាសរួមយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី១៩ មីនា ដោយថ្កោលទោសយ៉ាងខ្លាំងទៅលើការវាយប្រហាររបស់អ៉ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលនៅតំបន់ឈូងសមុទ្រពែរ្ស។

ក្នុងសេចក្តីប្រកាសរួម ប្រទេសទាំង៦បានគូសបញ្ជាក់យ៉ាងច្បាស់ថា ពួកគេស្នើឲ្យឈប់ការវាយប្រហារទាំងឡាយ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល និងប្រកាសត្រៀមចូលរួមក្នុងការខិតខំប្រឹងប្រែងចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខដល់ការធ្វើចរាចរណ៍កាត់ច្រកសមុទ្រហើមូស។

ប្រទេសទាំងនេះបានថ្កោលទោសក្នុងពាក្យពេចន៍ម៉ឺងម៉ាត់បំផុត ចំពោះការវាយប្រហារថ្មីៗរបស់អ៉ីរ៉ង់ប្រឆាំងនាវាពាណិជ្ជកម្មមិនបំពាក់អាវុធក្នុងឈូងសមុទ្រពែរ្ស។ ពួកគេក៏ថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងការបិទច្រកសមុទ្រហើមូសដោយកងទ័ពអ៉ីរ៉ង់។

អង់គ្លេសបានគូសបញ្ជាក់កាលពីថ្ងៃទី១៧ មីនាថា នឹងធ្វើការលើផែនការមួយជាមួយដៃគូមួយចំនួននៅអឺរ៉ុប ព្រមទាំងជាមួយសហរដ្ឋអាមេរិក ដើម្បីស្ដារឡើងវិញការធ្វើចរាចរណ៍កាត់ច្រកសមុទ្រហើមូស។

ច្រកសមុទ្រហើមូស

ច្រកសមុទ្រហើមូស ដែលតាមធម្មតាឆ្លងកាត់ដោយនាវាដឹកផលិតកម្មប្រេងពិភពលោកលំដាប់ទី៥ ព្រមទាំងឧស្ម័ន ត្រូវបានអ៉ីរ៉ង់បិទស្ទើរទាំងស្រុង នាំឲ្យតម្លៃប្រេងនិងឧស្ម័នឡើងខ្ពស់បំផុត ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

ប្រទេសទាំង៦នោះអះអាងទៀតថា ពួកគេនឹងចាត់វិធានការដទៃៗទៀត ដើម្បីធ្វើឲ្យទីផ្សារថាមពលមានស្ថេរភាពវិញ ពិសេសដោយរួមសហការជាមួយប្រទេសផលិតមួយចំនួន ដើម្បីឲ្យបង្កើនផលិតកម្មរបស់ពួកគេ។

administrator

Related Articles