រដ្ឋាភិបាលថៃបានប្រែទឹកភ្នែកទៅរកអ៊ីរ៉ង់ ដើម្បីសុំការអនុញ្ញាតឲ្យកប៉ាល់ពាណិជ្ជកម្មរបស់ខ្លួនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ក្រោយពីការវាយប្រហារដ៏តានតឹងពីសំណាក់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC)។

ក្នុងជំនួបដ៏សំខាន់នៅទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ បានជួបជាមួយលោក Nasereddin Heydari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសថៃ។ លោក Sihasak បានទទូចសុំឲ្យអ៊ីរ៉ង់ជួយក្នុងបេសកកម្មមនុស្សធម៌ និងអនុញ្ញាតឲ្យកប៉ាល់ពាណិជ្ជកម្មថៃធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះដោយសុវត្ថិភាព។
ព្រឹត្តិការណ៍នេះកើតឡើងក្រោយពីកប៉ាល់ដឹកទំនិញថៃឈ្មោះ Mayuree Naree ត្រូវបានវាយប្រហារនៅថ្ងៃពុធទី១១ ខែមីនា អំឡុងពេលធ្វើដំណើរពីកំពង់ផែខាលីហ្វា ប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែនៅមាន៣នាក់ទៀតដែលនៅតែខ្វះខាត។
អ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះបណ្តាលមកពីកប៉ាល់ថៃមិនព្រមស្តាប់ការព្រមាន និងធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។ ទោះជាយ៉ាងណា ទីក្រុងបាងកកបានបន្ទន់ឥរិយាបថ ដោយអង្វរសុំការអនុញ្ញាតពីតេហេរ៉ង់។
លោក Heydari បានអះអាងថា លោកបានរាយការណ៍ជូនរដ្ឋាភិបាលអ៊ីរ៉ង់រួចរាល់ហើយអំពីសំណើរបស់ថៃ។ ស្ថានភាពបច្ចុប្បន្ននៅតែរង់ចាំការឆ្លើយតបពីរដ្ឋាភិបាលតេហេរ៉ង់។
