ខេត្តក្រចេះ៖ ការចុះឈ្មោះចូលរួមកម្មវិធីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ បានទទួលការឆ្លើយតបយ៉ាងកក់ក្តៅពីមហាជន។

លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ “គិតត្រឹមព្រឹកថ្ងៃទី២០ មីនា ដែលជាថ្ងៃទី៣នៃការបើកទទួលចុះឈ្មោះ យើងបានទទួលអ្នកចុះឈ្មោះជាបណ្តោះអាសន្នជាង ១,៨០០នាក់ ដែលជាចំនួនលើសពីការរំពឹងទុក។”
លោកបានអំពាវនាវបន្តថា៖ “យើងសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់បន្តចុះឈ្មោះចូលរួមឱ្យបានច្រើន ទាំងដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ និងទទួលបានសុខភាពល្អ។”

គណៈកម្មការបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលចុះឈ្មោះ ១,៥០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតម្នាក់មួយ។ ចំណែកអ្នកចុះឈ្មោះក្រោយៗ ទោះមិនបានអាវ ក៏នឹងទទួលបានទឹក ភេសជ្ជៈ និងអាហារសម្រន់ជាផលិតផលប្រចាំខេត្តក្រចេះដោយឥតគិតថ្លៃដែរ។
បុណ្យទន្លេលើកទី១០ នឹងប្រារព្ធធ្វើឡើងពីថ្ងៃទី២៧-២៩ មីនា ២០២៦ ក្រោមប្រធានបទ «ទន្លសបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល»។

ក្នុងពិធីនេះ នឹងមានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ត ៥គីឡូម៉ែត្រ កីឡាហោះហើរ កីឡាវាយសី អុក និងកីឡាប្រជាប្រិយដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម។
ដោយ៖ តារា
