អ៊ែរលីង ហាឡាន់ ចូលវិនិយោគក្នុងគម្រោងប្រកួតអុកពិភពលោកថ្មី ដោយមានប្រាក់រង្វាន់ខ្ពស់ជាង ២.៧ លានដុល្លារ

អ៊ែរលីង ហាឡាន់ ចូលវិនិយោគក្នុងគម្រោងប្រកួតអុកពិភពលោកថ្មី ដោយមានប្រាក់រង្វាន់ខ្ពស់ជាង ២.៧ លានដុល្លារ

អ៊ែរលីង ហាឡាន់ ខ្សែប្រយុទ្ធក្រុម Manchester City បានក្លាយជាអ្នកវិនិយោគសំខាន់ក្នុងគម្រោងបង្កើតការប្រកួតអុកអន្តរជាតិថ្មីមួយ ដែលមានឈ្មោះថា Total Chess World Championship Tour។

Erling Haaland

កីឡាករវ័យ ២៥ ឆ្នាំរូបនេះកំពុងគាំទ្រអង្គការ Norway Chess ដែលមានគម្រោងបង្កើតការប្រកួតអុកថ្មីនេះនៅឆ្នាំក្រោយ។ ការប្រកួតនេះនឹងមាន ៤ ព្រឹត្តិការណ៍ក្នុងមួយឆ្នាំ ដែលរៀបចំនៅទីក្រុងផ្សេងៗជុំវិញពិភពលោក និងកំណត់ជើងឯកពិភពលោកតាម ៣ ប្រភេទ៖ Classic (ល្បឿនធម្មតា), Rapid (ល្បឿនលឿន) និង Blitz (ល្បឿនខ្លាំង)។

គម្រោងនេះត្រូវបានគាំទ្រដោយសហព័ន្ធអុកអន្តរជាតិ FIDE ហើយគ្រោងរៀបចំការប្រកួតសាកល្បងមួយនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ រាល់រដូវកាលនឹងមានប្រាក់រង្វាន់យ៉ាងហោចណាស់ ២.៧ លានដុល្លារ (ប្រហែល ២ លានផោន) ដែល FIDE បានពិពណ៌នាថា ជា “ការអភិវឌ្ឍដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអុកសម័យទំនើប”។

ហាឡាន់ បាននិយាយថា៖ “អុកគឺជាល្បែងដ៏អស្ចារ្យមួយ។ វាស្រដៀងនឹងបាល់ទាត់ ព្រោះវាជួយបង្កើនការគិត និងបង្កើនសមត្ថភាពផ្លូវចិត្ត។ អ្នកត្រូវគិតឲ្យលឿន ជឿលើអារម្មណ៍ខ្លួនឯង និងគិតមុនជាច្រើនជំហាន។ យុទ្ធសាស្ត្រ និងការធ្វើផែនការមានសារៈសំខាន់ណាស់។”

គាត់បន្ថែមថា៖ “ខ្ញុំវិនិយោគក្នុង Norway Chess ព្រោះខ្ញុំជឿថា Total Chess World Championship Tour អាចធ្វើឱ្យអុកក្លាយជាកីឡាដែលមានការចាប់អារម្មណ៍កាន់តែធំជាងមុនសម្រាប់អ្នកគាំទ្រជុំវិញពិភពលោក។”

កីឡាករអុកជនជាតិណ័រវែសដូចគ្នា Magnus Carlsen ក៏ជាអ្នកឈ្នះជើងឯកពិភពលោកជាច្រើនដងក្នុងប្រភេទផ្សេងៗផងដែរ។

ដោយ៖ ភារៈ

administrator

Related Articles