តុលាការឃុំខ្លួនជនសង្ស័យ ៦៥នាក់ ពាក់ព័ន្ធបទល្មើស Scam Online មានអង្គការចាត់តាំងនៅពីក្រោយ

តុលាការឃុំខ្លួនជនសង្ស័យ ៦៥នាក់ ពាក់ព័ន្ធបទល្មើស Scam Online មានអង្គការចាត់តាំងនៅពីក្រោយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិបរទេស ៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ការចុះបង្ក្រាបបទល្មើស Scam Online

នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦។ ការឃុំខ្លួនមនុស្សទាំង ៦៥នាក់ដាក់ពន្ធនាគារនេះ ក្រោមបទចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានអង្គការចាត់តាំង) ដាក់ឃុំបណ្តោះអាសន្ននៅមណ្ឌលកែប្រែម១ និងម២។

វត្ថុតាងពីបទល្មើស

សូមរំលឹកថា ក្រោមការដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបញ្ជាដឹកនាំកិច្ចប្រតិបត្តិការដោយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ទីតាំងប្រព្រឹត្តបទល្មើស

ប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមមាន៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា, ការិយាល័យគ្រប់គ្រងជនបរទេស, ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេង។

កុំព្យូទ័របម្រើបទល្មើស

ជាលទ្ធផលសមត្ថកិច្ចជំនាញបានរកឃើញមនុស្សចំនួន ៦៥នាក់ មានជនជាតិចិន ០៨នាក់ (ប្រុស), ជនជាតិខ្មែរ ៥៧នាក់ (ស្រី ២៧នាក់)។ វត្ថុតាងរួមមានកុំព្យូទ័រ ALL in One ចំនួន ៨៩គ្រឿង, ម៉ូនីទ័រ ១គ្រឿង, CPU ចំនួន០១គ្រឿង, ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន ៣៨៤គ្រឿង និងស៊ីម,កាតអន្តរជាតិមួយចំនួនធំ។

ឧបករណ៍បច្ចេកវិទ្យាបម្រើបទល្មើស

យោងតាមការធ្វើកោសល្យវិច័យលើកុំព្យូទ័របឋមជាក់ស្ដែងរបស់សមត្ថកិច្ចជំនាញ អាចសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលួងលោមដាក់ប្រាក់ឱ្យវិនិយោគក្លែងក្លាយ (Investment Scams) ដែលជនរងគ្រោះជាគោលដៅទៅខាងទ្វីបអឺរ៉ុប។

ការស៊ើបអង្កេតបទល្មើស

ដោយ÷ចន្ទ លីហ្សា

ការចុះបង្ក្រាបបទល្មើស

administrator

Related Articles