អគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងនៅទួលគោក សមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើងច្រើនគ្រឿង

អគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងនៅទួលគោក សមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើងច្រើនគ្រឿង

ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងសម្ភារៈមួយចំនួនធំនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

អគ្គិភ័យឆាបឆេះផ្ទះនៅទួលគោក

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៨:៤០នាទីយប់ នៅចំណុចផ្លូវបេតុងជាប់រថភ្លើង។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ អណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះមួយ រួចបន្តរាលដាលទៅលើផ្ទះក្បែខាងជាច្រើនខ្នងទៀត។

កម្លាំងសមត្ថកិច្ចធ្វើប្រតិបត្តិការបាញ់ពន្លត់

ប្រជាពលរដ្ឋក្បែខាងបានជួយទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន និងប្រមីលសម្ភារៈមានតម្លៃចេញមួយចំនួន ព្រមទាំងទាក់ទងទៅសមត្ថកិច្ចភ្លាម។

ផ្ទះរងគ្រោះអគ្គិភ័យ

ក្រោយពីទទួលដំណឹង កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

រថយន្តពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ

ក្រោយពីកម្លាំងជំនាញទៅដល់ ប្រតិបត្តិការបាញ់ពន្លត់ត្រូវបានធ្វើឡើងដោយប្រើរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ទើបអាចគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល។

ទីតាំងកើតហេតុអគ្គិភ័យ

សំណាងល្អ ករណីអគ្គិភ័យនេះមិនបណ្តាលឲ្យមានអ្នករងរបួសទេ តែផ្ទះជាច្រើនខ្នង និងសម្ភារៈមួយចំនួនធំត្រូវបានខូចខាត។

ការសង្គ្រោះបន្ទាប់ពីអគ្គិភ័យ

ចំណែកមូលហេតុនៃការឆេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបនៅឡើយ។

ទីតាំងកើតហេតុបន្ទាប់ពីអគ្គិភ័យ

ដោយ៖ ភារ៉ា ដង្កោ

administrator

Related Articles