ភ្នំពេញ៖ ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អីខោនចឹង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវបានតែងតាំងដោយធនាគារជាតិកម្ពុជាជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក បានប្រកាសអំពីការចាប់ផ្ដើមផ្ដល់សំណងដល់អ្នកដាក់ប្រាក់បញ្ញើទាំងអស់។

ក្រោមនីតិវិធីបំប្លែងទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ អ្នកជម្រះបញ្ជីសូមអញ្ជើញអ្នកដាក់ប្រាក់បញ្ញើទាំងអស់មកទទួលសំណងចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារ លេខ ៤៤៥ ជាន់ទី១, ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈពីរវិធី៖
១. ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលបានផ្តល់ព័ត៌មានគណនីធនាគារ
២. ការផ្តល់សំណងដោយផ្ទាល់នៅការិយាល័យ សម្រាប់អ្នកដែលមិនបានផ្តល់ព័ត៌មានគណនីធនាគារ
អ្នកដាក់ប្រាក់បញ្ញើត្រូវនាំឯកសារពាក់ព័ន្ធទាំងអស់មកជាមួយ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមការងារជម្រះបញ្ជីតាមទូរសព្ទលេខ ០២៣ ៩៩១ ១៦៨ និង ១៨០០ ២០៨ ៨៨៨។
ដោយ៖ សិលា
