ចាប់បានហើយ! ជនជាតិចិនដែលវាយសម្លាប់ជនរងគ្រោះ រួចប្លុងចោលនៅផ្លូវបេតុង

ចាប់បានហើយ! ជនជាតិចិនដែលវាយសម្លាប់ជនរងគ្រោះ រួចប្លុងចោលនៅផ្លូវបេតុង

ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានធ្វើការស្រាវជ្រាវមិនដល់ ១២ម៉ោងផង ក៏ឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើទារុណកម្មសម្លាប់ជនរងគ្រោះ រួចប្លុងចោលលើផ្លូវបេតុង នៅសង្កាត់ក្រាំងធ្នង់។

រូបភាពការចាប់ខ្លួន

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្នុងបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៣២ បុរីភ្នំពេញថ្មី ផ្លូវបេតុង។

ទីតាំងការចាប់ខ្លួន

ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងវរសេនីយ៍ទោ គួច សុភា អធិការងទទួលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលកម្រិតធ្ងន់-ស្រាល ចុះស្រាវជ្រាវករណីឃាតកម្ម។

កម្លាំងនគរបាល

នគរបាលបានបន្តថា បន្ទាប់ពីបើកការស្រាវជ្រាវមិនដល់ ១២ម៉ោងផង សមត្ថកិច្ចជំនាញបានកំណត់ទីតាំងជនសង្ស័យលាក់ខ្លួន រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្តមួយគ្រឿងផងដែរ។

រថយន្តជនសង្ស័យ

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការបញ្ជូនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់តាមនីតិវិធីច្បាប់។

ដោយ៖ រ៉ារ៉ា

administrator

Related Articles