ជោគជ័យដ៏អស្ចារ្យ! មន្ទីរពេទ្យអន្តរជាតិអរៀនដា សង្គ្រោះអ្នកជំងឺឈាមកកក្នុងខួរក្បាលបានជោគជ័យ

ជោគជ័យដ៏អស្ចារ្យ! មន្ទីរពេទ្យអន្តរជាតិអរៀនដា សង្គ្រោះអ្នកជំងឺឈាមកកក្នុងខួរក្បាលបានជោគជ័យ

រាជធានីភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិអរៀនដា ទទួលបានជោគជ័យដ៏ធំមួយក្នុងការព្យាបាលអ្នកជំងឺដែលមានបញ្ហាឈាមកកក្នុងខួរក្បាលក្រោយការប៉ះទង្គិច ដោយប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងក្រុមគ្រូពេទ្យឯកទេសដែលមានបទពិសោធន៍ខ្ពស់។

ការព្យាបាលអ្នកជំងឺ

ករណីនេះបង្ហាញពីគុណភាពកំរិតស្តង់ដារអន្តរជាតិក្នុងការផ្តល់សេវាវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យ ដែលមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល ព្រមជាមួយការសហការជាមួយក្រុមវេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកព្យាបាលជំងឺកម្រិតធ្ងន់។

ក្រុមវេជ្ជបណ្ឌិត

មន្ទីរពេទ្យអន្តរជាតិអរៀនដា ថ្មីៗនេះបានវះកាត់យកកំណកឈាមចេញ និងធ្វើការព្យាបាលអ្នកជំងឺវ័យ៦៤ឆ្នាំម្នាក់ដោយជោគជ័យ! ដំបូងអ្នកជំងឺបានមកដល់មន្ទីរពេទ្យជាមួយរោគសញ្ញាដ៏គួរឱ្យព្រួយបារម្ភ គឺបាត់បង់ស្មារតីទាំងស្រុង បូករួមនិងការរីកធំរបស់ប្រស្រីភ្នែកម្ខាង។

បរិក្ខារវេជ្ជសាស្ត្រ

ក្រោយពេលធ្វើការសង្គ្រោះបន្ទាន់បឋម និងធ្វើការថតឆ្លុះដោយម៉ាស៊ីន CT Scan រួច ក្រុមគ្រូពេទ្យឯកទេសបានបញ្ជាក់ថា អ្នកជំងឺមានបញ្ហាឈាមកកក្នុងខួរក្បាល ដែលបណ្តាលឱ្យកោសិកាខួរក្បាលខូចខាតធ្ងន់ធ្ងរ។ ប្រសិនបើសិនជាធ្វើការសង្គ្រោះបន្ទាន់យឺតយ៉ាវ អ្នកជំងឺប្រាកដជាអាចប្រឈមនឹងការបាត់បង់ជីវិត។

ការវះកាត់ខួរក្បាល

ក្រោមការចូលរួមសហការរបស់ក្រុមវេជ្ជបណ្ឌិតរួមមានផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងក្រុមការងារពាក់ព័ន្ធនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា ការព្យាបាលត្រូវបានអនុវត្ត ដើម្បីធ្វើការវះកាត់យកឈាមកកទាំងនោះចេញ ដើម្បីសង្គ្រោះកោសិកាខួរក្បាលដែលត្រូវបានសង្កត់ដោយកំណកឈាម។

អ្នកជំងឺក្រោយព្យាបាល

បន្ទាប់ពីទទួលបានការវះកាត់រួចរាល់ និងក្រោមការទទួលមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យ អ្នកជំងឺដែលស្ថិតនៅក្នុងបន្ទប់ថែទំអ្នកជំងឺធ្ងន់ធ្ងរ (ICU) ឃើញថាស្ថានភាពរបស់អ្នកជំងឺបានវិវត្តន៍ទៅប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតទទួលបានការជាសះស្បើយទាំងស្រុង។

ទាំងនេះអាចសបញ្ជាក់ថា នេះជាភាពជោគជ័យដ៏ធំធេងរបស់មន្ទីរពេទ្យអន្តរជាតិអរៀនដា ក្នុងការជួយសង្គ្រោះអ្នកជំងឺម្នាក់ពីចំណុចស្ទើរតែស្មើសូន្យ រហូតដល់មានសង្ឃឹមឡើងវិញ។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យអន្តរជាតិអរៀនដា ជាមន្ទីរពេទ្យអន្តរជាតិដ៏ឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលមានទាំងវេជ្ជបណ្ឌិតជំនាញៗគ្រប់ឯកទេសទាំងជនជាតិខ្មែរ និងបរទេស ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ រួមទាំងបរិក្ខារទំនើបៗជំនាន់ចុងក្រោយគេបង្អស់ក្នុងការជួយសង្គ្រោះអ្នកជំងឺ។

សូមទាក់ទងមកមន្ទីរពេទ្យអន្តរជាតិអរៀនដា តាមរយៈទូរសព្ទ ឬផេកផ្លូវការក្នុងបណ្តាញសង្គម៖

សាខាដួងងៀប៖
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

administrator

Related Articles