គម្រោងវិនិយោគថ្មី៦ ក្នុងទុន១៧៤លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគពិនិត្យអនុម័ត

គម្រោងវិនិយោគថ្មី៦ ក្នុងទុន១៧៤លានដុល្លារ ត្រូវបានគណៈកម្មាធិការវិនិយោគពិនិត្យអនុម័ត

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគថ្មី៦គម្រោង។

កិច្ចប្រជុំគណៈកម្មាធិការវិនិយោគ

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំង៦នេះមានទុនវិនិយោគសរុបប្រមាណ ១៧៤លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣,៥០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង។

គម្រោងវិនិយោគថ្មី

គម្រោងឧស្សាហកម្មទាំង៤រួមមាន៖ ផលិតដើមណូអែល អំពូលភ្លើងលំអ និងសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យណូអែល; ផលិតដីសគ្រប់ប្រភេទ និងគ្រឿងតុបតែងលម្អពីប្លាស្ទិក; ផ្គុំដំឡើងរថយន្ត និងផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ ប្រដាប់ប្រដាក្មេងលេង កាបូប វាំងនន និងបោះពុម្ភផលិតផលសម្រេច។

វិស័យកសិកម្មនិងឧស្សាហកម្ម

វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមាន១គម្រោង៖ បង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ (មៀនប៉ៃលិន) និងសាងសង់រោងចក្រកែច្នៃ។

វិស័យហេដ្ឋារចនាសម្ព័ន្ធមាន១គម្រោង៖ អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលជីវម៉ាសអានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៤០មេហ្គាវ៉ាត់។

ទីតាំងគម្រោងវិនិយោគ

គម្រោងវិនិយោគទាំង៦នេះបានបោះទីតាំងនៅខេត្តស្វាយរៀង បាត់ដំបង តាកែវ ពោធិ៍សាត់ កណ្តាល និងកំពង់ស្ពឺ។

ការអភិវឌ្ឍន៍វិនិយោគ

វិនិយោគកម្ពុជា

កិច្ចប្រជុំវិនិយោគ

ដោយ៖ តារា

administrator

Related Articles