ប្រេងឥន្ធនៈថ្មី៖ សាំងចុះ ១០០រៀល ម៉ាស៊ូតឡើង ៥០រៀល ចាប់ពីថ្ងៃទី២០ មីនា

ប្រេងឥន្ធនៈថ្មី៖ សាំងចុះ ១០០រៀល ម៉ាស៊ូតឡើង ៥០រៀល ចាប់ពីថ្ងៃទី២០ មីនា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសការកែតម្រូវតម្លៃប្រេងឥន្ធនៈថ្មី ដែលនឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ការជូនដំណឹងបន្ទាប់។

តម្លៃប្រេងឥន្ធនៈកម្ពុជា

តាមសេចក្តីជូនដំណឹងផ្លូវការ ប្រេងសាំងធម្មតា (Gasoline 92) នឹងត្រូវលក់ក្នុងតម្លៃ ៥,៤០០រៀលក្នុងមួយលីត្រ ដែលចុះពីតម្លៃពីមុន ១០០រៀល។ ផ្ទុយទៅវិញ ប្រេងម៉ាស៊ូត (Gasoil 10ppm) នឹងត្រូវលក់ក្នុងតម្លៃ ៦,៧០០រៀលក្នុងមួយលីត្រ ដែលឡើងពីតម្លៃពីមុន ៥០រៀល។

រាជរដ្ឋាភិបាលបានបន្តគោលនយោបាយបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។ ការបញ្ចុះតម្លៃបន្ថែម ១សេនទៀតបានកើតឡើងដោយសារតម្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។

ការកែតម្រូវតម្លៃនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការត្រួតពិនិត្យអតិផរណា និងធានាស្ថិរភាពថ្លៃដើមជីវភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ដោយ៖ តារា

administrator

Related Articles