អាជ្ញាធរកំពង់ស្ពឺបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមជនជាតិឥណ្ឌូណេស៊ី៦នាក់

អាជ្ញាធរកំពង់ស្ពឺបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមជនជាតិឥណ្ឌូណេស៊ី៦នាក់

កម្លាំងគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅភូមិតាំងក្រសាំង ស្រុកសំរោងទង កាលពីថ្ងៃទី១៨ មីនា ២០២៦។

សម្ភារៈឆបោកត្រូវបានដកហូត

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៧នាក់ រួមមានជនជាតិឥណ្ឌូណេស៊ី៦នាក់ (ស្រី៤នាក់) និងជនជាតិខ្មែរម្នាក់ ដែលធ្វើជាអ្នកបើកបរនិងយាមទីតាំង។

ទូរសព្ទដៃនិងសម្ភារៈឆបោក

សមត្ថកិច្ចបានដកហូតសម្ភារៈសម្រាប់សកម្មភាពល្មើសច្បាប់ចំនួនច្រើន រួមមាន៖

  • ទូរសព្ទដៃ ៥៩គ្រឿង
  • កុំព្យូទ័រឡេបថប ៧គ្រឿង
  • ឧបករណ៍ថតសំឡេង ៨គ្រឿង
  • ឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី ៤អាវ
  • ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ៥៩កញ្ចប់តូច និង១កញ្ចប់ធំ

ឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី

តាមការសារភាព ជនសង្ស័យបានទទួលស្គាល់ថា ពួកគេពិតជាបានដំណើរការទីតាំងឆបោកតាមអនឡាញ ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិនដែលកំពុងគេចខ្លួន។

សម្ភារៈឆបោកត្រូវបានរឹបអូស

បច្ចុប្បន្ន ទីតាំងនេះត្រូវបានបិទសៀល ផ្ដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណេតទាំងស្រុង។ ជនសង្ស័យត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

កុំព្យូទ័រឡេបថបត្រូវបានរឹបអូស

សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនប្រើប្រាស់បច្ចេកវិទ្យាឆបោកឡើយ។

សម្ភារៈឆបោកត្រូវបានដកហូត

គ្រឿងញៀនត្រូវបានរឹបអូស

រាល់បុគ្គលឬអង្គភាពពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ណាមួយឡើយ។

administrator

Related Articles