អ៉ីរ៉ង់វាយប្រហារទីតាំងថាមពលតំបន់ឈូងសមុទ្រ គំរាមវាយបន្ថែមបន្ទាប់ពីរោងចក្រឧស្ម័នរបស់ខ្លួនរងការវាយប្រហារ

អ៉ីរ៉ង់វាយប្រហារទីតាំងថាមពលតំបន់ឈូងសមុទ្រ គំរាមវាយបន្ថែមបន្ទាប់ពីរោងចក្រឧស្ម័នរបស់ខ្លួនរងការវាយប្រហារ

ទីក្រុងតេហេរ៉ង់៖ ការប៉ះទង្គិចគ្នាក្នុងតំបន់ឈូងសមុទ្របានកើនឡើងដល់កម្រិតគ្រោះថ្នាក់ថ្មី នៅពេលដែលអ៉ីរ៉ង់បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងតំបន់ និងគំរាមថានឹងធ្វើការវាយប្រហារដ៏បំផ្លិចបំផ្លាញបន្ថែមទៀត។

ការវាយប្រហារថាមពលតំបន់ឈូងសមុទ្រ

ការព្រមានរបស់អ៉ីរ៉ង់កើតមានឡើងបន្ទាប់ពីរោងចក្រឧស្ម័ន South Pars ដ៏សំខាន់មួយរបស់ខ្លួនរងការវាយប្រហារ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀត ប្រសិនបើវិស័យថាមពលរបស់ខ្លួនរងការវាយប្រហារសាជាថ្មី។

«យើងព្រមានអ្នកជាថ្មី ថាអ្នកកំពុងប្រព្រឹត្តកំហុសដ៏ធំក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់។ ប្រសិនបើមានការវាយប្រហារជាថ្មី នោះការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ្នក និងរបស់សម្ព័ន្ធមិត្តរបស់អ្នកនឹងមិនបញ្ឈប់នោះទេ រហូតទាល់តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវបានកម្ទេចទាំងស្រុង»។

អ៉ីរ៉ង់បានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកវាយប្រហារលើរោងចក្រឧស្ម័ន South Pars។ អ៉ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីទេ រីឯក្រុមមន្ត្រីអាមេរិកបាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដឹងពីការវាយប្រហារ តែមិនបានចូលរួមពាក់ព័ន្ធឡើយ។

ជាការសងសឹក អ៉ីរ៉ង់កាលពីយប់ថ្ងៃពុធ បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ អារ៉ាប៊ីសាអូឌីតបានព្រមានថាខ្លួននឹងរក្សាសិទ្ធិប្រើកម្លាំងយោធាប្រឆាំងនឹងអ៉ីរ៉ង់៕

ដោយ៖ តារា

administrator

Related Articles