នាយករដ្ឋមន្ត្រី Netanyahu បដិសេធថា អ៊ីស្រាអែលមិនបានទាញអាមេរិកចូលសង្គ្រាមអ៊ីរ៉ង់

នាយករដ្ឋមន្ត្រី Netanyahu បដិសេធថា អ៊ីស្រាអែលមិនបានទាញអាមេរិកចូលសង្គ្រាមអ៊ីរ៉ង់

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅរស់ដដែល និងបដិសេធការចោទប្រកាន់ថា អ៊ីស្រាអែលជាអ្នកអូសទាញសហរដ្ឋអាមេរិកចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

ព្រឹត្តិការណ៍អន្តរជាតិ

ក្នុងសុន្ទរកថាកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែមីនា ឆ្នាំ២០២៦ លោក Netanyahu បានថ្លែងថា៖ «តើអ្នកគិតថា អ្នកពិតជាអាចប្រាប់ឲ្យលោកត្រាំ ធ្វើអ្វីតាមអ្នកបានមែនទេ? យើងកំពុងចាត់វិធានការដើម្បីបំផ្លាញឧស្សាហកម្មទាំងឡាយណាដែលបង្កលក្ខណៈឲ្យមានការផលិតមីស៊ីល។ អ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់អ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលបាលីស្ទីកបានទៀតហើយ។ យើងកំពុងឈ្នះ ហើយអ៊ីរ៉ង់កំពុងត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទី»។

ស្របពេលជាមួយគ្នានោះ លោក Netanyahu ក៏បង្ហើបឲ្យដឹងថា ប្រតិបត្តិការជើងគោកអាចជាផ្នែកចាំបាច់នៃសង្គ្រាមនេះ ដែលជាអ្វីដែលលោកត្រាំមិនចង់ឲ្យកើតឡើង។

ការអះអាងរបស់លោក Netanyahu កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា អាមេរិកមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ទេ។

លោក Trump បានបង្ហោះលើបណ្តាញសង្គម Truth Social ថា៖ «សហរដ្ឋអាមេរិកមិនដឹងអ្វីទាំងអស់អំពីការវាយប្រហារនោះ ហើយថែមទាំងមិនដែលគិតពីលទ្ធភាពនៃព្រឹត្តិការណ៍បែបនេះកើតឡើងទៀតផង។ វាគឺជាស្នាដៃរបស់អ៊ីស្រាអែលតែម្នាក់ប៉ុណ្ណោះ»។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles