បាណន់៖ នគរបាលចាប់បាន ៣នាក់ រក្សាទុកថ្នាំញៀនមេតំហ្វេតាមីន

បាណន់៖ នគរបាលចាប់បាន ៣នាក់ រក្សាទុកថ្នាំញៀនមេតំហ្វេតាមីន

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ បានចុះល្បាតចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីរក្សាទុកថ្នាំញៀនដោយខុសច្បាប់ នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។

នគរបាលចាប់ជនសង្ស័យថ្នាំញៀន

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់។ ការចុះល្បាតនេះធ្វើឡើងតាមបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ និងការដឹកនាំពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមាន៖
១. លី សឡេះ (ប្រុស អាយុ ៥១ឆ្នាំ) និង
២. មីន ម៉ាប់ (ប្រុស អាយុ ៣៤ឆ្នាំ)

វត្ថុតាងថ្នាំញៀន

ក្រោយពីសារភាពពីជនសង្ស័យទាំងពីរ កម្លាំងនគរបាលបានបន្តប្រតិបត្តិការ និងចាប់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សិទ្ធ ពន្លឺ (ប្រុស អាយុ ៤៣ឆ្នាំ)។

វត្ថុតាងដែលត្រូវបានចាប់យករួមមាន៖
• ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២ថង់
• សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀន

ការចុះល្បាតនគរបាល

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿង និងរៀបចំបញ្ជូនករណីនេះទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី។

ដោយ៖ សូរិយា

administrator

Related Articles