អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

អភិបាលខេត្តបន្ទាយមានជ័យដាស់តឿនពលរដ្ឋប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីឆ្លងថ្មី

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹង ក្រោយរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន ០១ករណី លើស្ត្រីអាយុ ៤៥ឆ្នាំ នៅស្រុកព្រះនេត្រព្រះ។

អភិបាលខេត្តបន្ទាយមានជ័យផ្តល់ការណែនាំពីវិធានការការពារជំងឺផ្តាសាយបក្សី

លោក អ៊ុំ រាត្រី អភិបាលខេត្ត បានផ្តល់ការណែនាំនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបសមិទ្ធផលការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នាថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ២០២៦ នៅសាលាខេត្ត។

ការប្រជុំសម្រាប់ការពារជំងឺផ្តាសាយបក្សីនៅខេត្តបន្ទាយមានជ័យ

ដើម្បីការពារការឆ្លងជំងឺផ្តាសាយបក្សី អភិបាលខេត្តបានណែនាំវិធានការសំខាន់ៗ៖

១. កុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ ពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិទច្រមុះមុនពេលចាប់កាន់មាន់ទាធ្វើម្ហូប រួចស្រុះក្នុងទឹកពុះមុនបោចសម្អាតរោម។

ការណែនាំអំពីការប្រុងប្រយ័ត្នពីសត្វបក្សី

២. លាងសម្អាតដៃញឹកញាប់ ជាពិសេសបន្ទាប់ពីប៉ះពាល់សត្វ ឬបោចសំអាតរោមសត្វបក្សី។

៣. ចម្អិនម្ហូបអាហារឱ្យឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់សត្វបក្សី និងស៊ុត។ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។

ការពារជំងឺផ្តាសាយបក្សីតាមរយៈការអនុវត្តអនាម័យ

លោកអភិបាលបញ្ជាក់ថា ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើន ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬពិបាកដកដង្ហើម ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យជាបន្ទាន់។

ការព្យាបាលអ្នកជំងឺផ្តាសាយបក្សីនៅមន្ទីរពេទ្យ

ក្រសួងសុខាភិបាលបានប្រកាសពីករណីជំងឺផ្តាសាយបក្សី H5N1 នៅថ្ងៃទី១៤ មីនា ២០២៦។ អ្នកជំងឺជាស្ត្រីអាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ។ អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកដាច់ដោយឡែក និងទទួលការព្យាបាលដោយឱសថតាមីហ្គូ (Tamiflu)។

ការព្យាបាលអ្នកជំងឺផ្តាសាយបក្សីដោយឱសថតាមីហ្គូ

អភិបាលខេត្តបន្ទាយមានជ័យបន្តដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារដោយតឹងរ៉ឹង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺផ្តាសាយបក្សី។

ដោយ៖ វណ្ណា

administrator

Related Articles