អ៊ីរ៉ង់បាញ់យន្តហោះ F-35 តម្លៃ១០០លានដុល្លាររបស់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

អ៊ីរ៉ង់បាញ់យន្តហោះ F-35 តម្លៃ១០០លានដុល្លាររបស់អាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

អ៊ីរ៉ង់បានប្រកាសជោគជ័យក្នុងការបាញ់យន្តហោះចម្បាំងទំនើបជំនាន់ទី៥ F-35 តម្លៃ១០០លានដុល្លាររបស់សហរដ្ឋអាមេរិក ដែលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលយន្តហោះប្រភេទនេះត្រូវបានសត្រូវបាញ់ត្រូវ។

យន្តហោះចម្បាំង F-35

តាមការអះអាងរបស់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ពួកគេបានប្រើប្រាស់ប្រព័ន្ធការពារអាកាសទំនើបដើម្បីបាញ់យន្តហោះនេះនៅពេលភ្លឺឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ IRGC បានចេញសេចក្តីថ្លែងការណ៍ថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។

ប្រព័ន្ធការពារអាកាស

ផ្នែកអាមេរិកបានទទួលស្គាល់ហេតុការណ៍នេះដោយអ្នកនាំពាក្យលោក Tim Hawkins បញ្ជាក់ថា៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកបើកបរមានស្ថានភាពនឹងនរ។ ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»។

អ្នកជំនាញសន្និដ្ឋានថា គ្រាប់ដែលត្រូវបានប្រើគឺមីស៊ីលប្រភេទ «៣៥៨» ឬ SA-67 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាសផលិតក្នុងស្រុករបស់អ៊ីរ៉ង់។ ការវាយប្រហារនេះបង្ហាញពីសមត្ថភាពថ្មីរបស់ប្រព័ន្ធការពារអាកាសអ៊ីរ៉ង់ក្នុងការចាប់សញ្ញាយន្តហោះស្ទែល។

administrator

Related Articles