យន្តហោះ F-35 តម្លៃ ១០០ លានដុល្លាររងខូចខាត សង្ស័យអ៉ីរ៉ង់បាញ់ប្រហារ

យន្តហោះ F-35 តម្លៃ ១០០ លានដុល្លាររងខូចខាត សង្ស័យអ៉ីរ៉ង់បាញ់ប្រហារ

ភ្នំពេញ៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក តម្លៃលើសពី ១០០ លានដុល្លារ បានចុះចតជាបន្ទាន់នៅមូលដ្ឋានទ័ពអាកាសអាមេរិកនៅមជ្ឈិមបូព៌ា ក្រោយរងការខូចខាតដែលសង្ស័យថាជាការបាញ់ប្រហាររបស់អ៉ីរ៉ង់។

F-35 fighter jet

លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា យន្តហោះបំបាំងកាយជំនាន់ទី៥នេះកំពុងហោះហើរបេសកកម្មប្រយុទ្ធលើអ៉ីរ៉ង់ នៅពេលដែលវាត្រូវបានបង្ខំចិត្តឱ្យចុះចតជាបន្ទាន់ និងដោយសុវត្ថិភាព។

នេះជាឧប្បត្តិហេតុលើកដំបូងដែលអ៉ីរ៉ង់បានវាយប្រហារយន្តហោះរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។ ទាំងអាមេរិក និងអ៊ីស្រាអែលកំពុងតែប្រើប្រាស់យន្តហោះ F-35 នៅក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់។

Military aircraft

ប្រភពពី CNN បានរាយការណ៍ថា សហរដ្ឋអាមេរិកបានបាត់បង់យន្តហោះផ្សេងទៀតនៅក្នុងសង្គ្រាមជាមួយអ៉ីរ៉ង់រហូតមកដល់ពេលនេះ បើទោះបីជាគ្មានការអះអាងផ្លូវការណាមួយថាត្រូវបានវាយប្រហារដោយសត្រូវក៏ដោយ។

យោធាអាមេរិកម្នាក់បាននិយាយថា ហេតុការណ៍នេះមិនមែនដោយសារការបាញ់ប្រហារពីសត្រូវ ឬការបាញ់ប្រហារដោយអចេតនាពីសម្ព័ន្ធមិត្តភ័ក្តិនោះទេ។ ឧប្បត្តិហេតុនេះកំពុងតែស្ថិតក្រោមការស៊ើបអង្កេត។

សរសេរដោយ៖ វិរៈបុត្រ
កែសម្រួលដោយ៖ ស្រីណា

administrator

Related Articles