ត្រាំដាក់សម្ពាធលើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារថាមពលអ៊ីរ៉ង់ ខណៈតម្លៃប្រេងកំពុងឡើងខ្ពស់

ត្រាំដាក់សម្ពាធលើអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារថាមពលអ៊ីរ៉ង់ ខណៈតម្លៃប្រេងកំពុងឡើងខ្ពស់

អាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើអ៊ីស្រាអែល ដើម្បីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។ ការអំពាវនាវនេះកើតឡើងនៅពេលដែលវិបត្តិថាមពលកំពុងកាន់តែអាក្រក់ឡើងៗ។

ជម្លោះអាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់

លោកត្រាំបាននិយាយជាសាធារណៈនៅថ្ងៃទី១៩មីនាថា លោកបានស្នើសុំដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឲ្យឈប់ការវាយប្រហារលើប្រភពថាមពលអ៊ីរ៉ង់។ ការស្នើសុំនេះមកបន្ទាប់ពីអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារសងសឹកលើរោងចក្រថាមពល Ras Laffan នៅកាតា ដែលជាប្រភពឧស្ម័នធម្មជាតិរាវសំខាន់។

វិបត្តិថាមពលសកល

តម្លៃថាមពលបានកើនឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយសារការខូចខាតធ្ងន់ធ្ងរនៅរោងចក្រឧស្សាហកម្ម Ras Laffan។ ការវាយប្រហារទៅវិញទៅមកនេះបានធ្វើឲ្យសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។

ប្រទេសជាច្រើនត្រៀមខ្លួន

នៅក្នុងបរិបទដ៏តានតឹងនេះ ប្រទេសជាច្រើនដូចជាអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានប្រកាសពីការត្រៀមខ្លួនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពផ្លូវសមុទ្រនៅច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណា ប្រទេសទាំងនេះនៅតែមានការប្រុងប្រយ័ត្ន ដោយចង់ឃើញជម្លោះបញ្ចប់ជាស្ថាពរមុនពេលចូលរួមពេញលេញ។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles