រដ្ឋមន្រ្តីវប្បធម៌ស្ទាក់ស្ទើរទឹកភ្នែក ពិនិត្យការខូចខាតរាប់រយកន្លែងនៅប្រាសាទព្រះវិហារ បណ្តាលពីជម្លោះអាវុធថៃ

រដ្ឋមន្រ្តីវប្បធម៌ស្ទាក់ស្ទើរទឹកភ្នែក ពិនិត្យការខូចខាតរាប់រយកន្លែងនៅប្រាសាទព្រះវិហារ បណ្តាលពីជម្លោះអាវុធថៃ

ខេត្តព្រះវិហារ៖ លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើបេសកកម្មពិនិត្យការខូចខាតយ៉ាងធ្ងន់ធ្ងរនៅប្រាសាទព្រះវិហារ ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥។

ការខូចខាតប្រាសាទព្រះវិហារ

ក្នុងដំណើរការពិនិត្យនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្រ្តីបានសម្តែងមនោសញ្ចេតនារន្ធត់ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញបេតិកភណ្ឌពិភពលោកនេះ។ “ការខូចខាតដែលឃើញដោយផ្ទាល់ភ្នែកមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតពីមុន” លោកជំទាវបានអះអាង។

រដ្ឋមន្រ្តីវប្បធម៌ពិនិត្យការខូចខាត

ការពិនិត្យនេះមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញផ្សេងៗទៀត។

ការខូចខាតគោបុរៈ

លោកជំទាវរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចការពារសម្បត្តិវប្បធម៌ ហើយបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារទេ ដោយយោងតាមអនុសញ្ញាអន្តរជាតិទាក់ទងនឹងការការពារបេតិកភណ្ឌ។

ការខូចខាតផ្នែកផ្សេងៗ

គួរបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន ១៤២កន្លែងក្នុងខែកក្កដា និងខូចខាតបន្ថែម ៤២០កន្លែងទៀតក្រោយខែធ្នូ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥។

ការខូចខាតគម្រោងសហប្រតិបត្តិការ

ការខូចខាតធ្ងន់ធ្ងររួមមានការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ឥណ្ឌានៅគោបុរៈទី៥ ការដ្ឋានជួសជុលជណ្តើរខាងជើង (ជំនួយអាមេរិក) និងវត្តកែវសិក្ខាគិរីស្វរៈ។

ការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ

ការវាយតម្លៃនេះបង្ហាញថា ការខូចខាតពិតប្រាកដធ្ងន់ធ្ងរជាងការកត់ត្រាពីមុនដែលបានរាយការណ៍ខូចខាតសរុបត្រឹមតែ ៥៦២កន្លែងប៉ុណ្ណោះ។

ការពិនិត្យដោយផ្ទាល់

បេតិកភណ្ឌប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ បច្ចុប្បន្នកំពុងប្រឈមនឹងការគំរាមកំហែងធ្ងន់ធ្ងរដោយសារជម្លោះប្រដាប់អាវុធ។

បេតិកភណ្ឌពិភពលោក

រដ្ឋមន្រ្តីវប្បធម៌បានសង្កត់ធ្ងន់លើកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិក្នុងការការពារសម្បត្តិវប្បធម៌ ដែលជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូល។

ការការពារបេតិកភណ្ឌ

ដោយ៖ តារា

administrator

Related Articles