អគ្គនាយក CMAC លើកសរសើរទេពកោសល្យបុព្វបុរសខ្មែរ ក្នុងការកសាងសិល្បៈចម្លាក់ថ្មដ៏អស្ចារ្យ

អគ្គនាយក CMAC លើកសរសើរទេពកោសល្យបុព្វបុរសខ្មែរ ក្នុងការកសាងសិល្បៈចម្លាក់ថ្មដ៏អស្ចារ្យ

រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកសរសើរពីទេពកោសល្យដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ និងសិល្បៈចម្លាក់ថ្មដ៏វិសេសវិសាលតាមរយៈប្រាង្គប្រាសាទរាប់មិនអស់តាំងពីបុរាណកាលមក។

សិល្បៈចម្លាក់ថ្មខ្មែរ

លោក ហេង រតនា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក នាថ្ងៃទី១៨ ខែមីនានេះថា៖ បុព្វបុរសខ្មែរមានទេពកោសល្យ និងដួងព្រលឹងខាងចំណេះដឹងវប្បធម៌ សិល្បៈបុរាណខ្មែរទាំងឡាយរាប់ពាន់ឆ្នាំមកហើយ ជាពិសេសសិល្បៈវប្បធម៌ចម្លាក់ថ្ម ដែលបានកសាងប្រាង្គប្រាសាទ យ៉ាងច្រើនស្ទើររាប់មិនអស់។

ប្រាសាទខ្មែរ

លោក ហេង រតនា បានបន្ថែមទៀតថា សូមរួមគ្នា រក្សាការពារនិងស្តារកេរដំណែលចាស់ ព្រមទាំងខិតខំកសាងថ្មី ដើម្បីថែរក្សាមរតកវប្បធម៌ដូនតាខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សដរាបរៀងទៅ។

កេរដំណែលវប្បធម៌

ការលើកសរសើរនេះបានធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងខិតខំការពារ និងស្តារមរតកវប្បធម៌ដ៏មានតម្លៃនេះ ដើម្បីបញ្ជូនទៅដល់អនុជាតិក្រោយៗ។

សិល្បៈបុរាណ

សិល្បៈចម្លាក់ថ្មខ្មែរត្រូវបានទទួលស្គាល់ជាសកល និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ ដែលបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។

មរតកវប្បធម៌

អត្ថបទសរសេរដោយ សហការី (១៧K អត្តបទ)
កែសម្រួលដោយ កៀន សុឃាក់ (២៥K អត្តបទ)

administrator

Related Articles