ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ត្រូវបានប្រគល់ភារកិច្ចជានាយកស្តីទី ទីចាត់ការបុគ្គលិក អគ្គបញ្ជាការ ក្រោយពីលោកឧត្តមសេនីយ៍ឯក ជីម សុខ ត្រូវបានតែងតាំងជានាយកនាយកដ្ឋានបុគ្គលិក ក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ត្រី គូ សាមម៉ឺឌី ធ្លាប់បានបម្រើការងារជានាយកការិយាល័យសិក្សាគម្រោង និងផែនការទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន។ ការផ្លាស់ប្តូរតួនាទីនេះជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធថ្មីក្នុងកងទ័ពកម្ពុជា។
តាមការគ្រោងទុក ឧត្តមសេនីយ៍ឯក ជីម សុខ នឹងត្រូវប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ។
ការតែងតាំងនេះបង្ហាញពីការបន្តការអភិវឌ្ឍន៍រចនាសម្ព័ន្ធកងទ័ព និងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងបុគ្គលិកក្នុងកងទ័ពកម្ពុជា។
