លោក ទូច គង្គា ឧបត្ថម្ភថវិកាជាង ១២លានរៀល ដល់សកម្មភាពគណបក្សស្រុកបុរីអូរស្វាយសែនជ័យ

លោក ទូច គង្គា ឧបត្ថម្ភថវិកាជាង ១២លានរៀល ដល់សកម្មភាពគណបក្សស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង – លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦ នៅស្រុកបុរីអូរស្វាយសែនជ័យ។

កិច្ចប្រជុំគណបក្សស្រុក

ក្នុងឱកាសនេះ លោកបានឧបត្ថម្ភថវិកាយ៉ាងសំខាន់ដល់សកម្មភាពគណបក្ស រួមមាន៖

• ថវិកា ៣លានរៀល អង្ករ ២តោន សំឡីអនាម័យ ១៥កេស ដ្រូន ១គ្រឿង និងម៉ាស៊ីនថតរូប ១គ្រឿង (ស្មើ ៣,០០០ដុល្លារ) ជូនគណៈកម្មាធិការគណបក្សស្រុក

ការឧបត្ថម្ភថវិកា

• ថវិកា ៥០,០០០រៀលចំពោះសមាជិក-សមាជិកាបក្ស ៦៣នាក់ សរុប ៣,១៥០,០០០រៀល
• ថវិកា ១,០០,០០០រៀលចំពោះគណៈកម្មាធិការគណបក្សឃុំទាំង ៣ សរុប ៣,០០០,០០០រៀល

សមាជិកគណបក្ស

សរុបថវិកាដែលលោកបានឧបត្ថម្ភមានចំនួន ៣,០០០ដុល្លារ និង ៩,១៥០,០០០រៀល ដែលស្មើនឹងជាង ១២លានរៀល។

កិច្ចប្រជុំសរុប

កិច្ចប្រជុំនេះបានពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២៦ ព្រមទាំងកំណត់ទិសដៅភារកិច្ចបន្តសម្រាប់ពេលខាងមុខ។

ការពិភាក្សាការងារ

លោក ទូច គង្គា ក៏ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសកម្មភាពគណបក្សនៅកម្រិតមូលដ្ឋាន។

សកម្មភាពគណបក្ស

ដោយ៖ សិលា

administrator

Related Articles