រលកកម្តៅថៃឆ្នាំនេះគ្រោះថ្នាក់ខ្លាំង សន្ទស្សន៍កម្តៅអាចឈានដល់ ៥២°C

រលកកម្តៅថៃឆ្នាំនេះគ្រោះថ្នាក់ខ្លាំង សន្ទស្សន៍កម្តៅអាចឈានដល់ ៥២°C

រលកកម្តៅដ៏គ្រោះថ្នាក់កំពុងគំរាមកំហែងប្រទេសថៃនៅក្នុងរដូវប្រាំងឆ្នាំនេះ ដោយមានការព្យាករណ៍ថា សន្ទស្សន៍កម្តៅ (Heat Index) អាចហក់ឡើងខ្ពស់លើស ៥២ អង្សាសេក្នុងខែមេសា និងឧសភា។

រលកកម្តៅនៅថៃ

សន្ទស្សន៍កម្តៅគឺជាសីតុណ្ហភាពដែលរាងកាយមនុស្សមានអារម្មណ៍ថាក្តៅជាក់ស្តែង នៅពេលដែលគេយកកម្តៅអាកាសមកគណនារួមជាមួយសំណើមទាក់ទង។ និយាយឱ្យងាយយល់ វាជាកម្រិតកម្តៅដែលយើងមានអារម្មណ៍ថាក្តៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។

តាមការផ្សាយរបស់ The Nation រដ្ឋាភិបាលទីក្រុងបាងកកបានចេញការព្រមានថា អាកាសធាតុក្នុងប្រទេសថៃនឹងក្តៅខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាចបណ្តាលឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង។

តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺភាគខាងជើង ឦសាន និងកណ្តាល។ តំបន់ទាំង៣នេះគឺជាតំបន់ដែលមានហានិភ័យខ្ពស់បំផុត ដែលពលរដ្ឋត្រូវព្រមានឱ្យមានការប្រុងប្រយ័ត្នខ្ពស់។

រម្លឹកទៅឆ្នាំមុន បើយោងតាមស្ថិតិ ថៃបានកត់ត្រាសន្ទស្សន៍កម្តៅខ្ពស់រហូតដល់ ៥៩.៥ អង្សាសេ ដោយមានមនុស្សចំនួន ២១ នាក់បាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងកម្តៅ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles