រដ្ឋាភិបាលបញ្ចុះអាករប្រេងសាំង-ម៉ាស៊ូត កាត់តម្លៃជូនប្រជាពលរដ្ឋដើម្បីទប់ទល់តម្លៃប្រេងសកល

រដ្ឋាភិបាលបញ្ចុះអាករប្រេងសាំង-ម៉ាស៊ូត កាត់តម្លៃជូនប្រជាពលរដ្ឋដើម្បីទប់ទល់តម្លៃប្រេងសកល

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចុះអាករលើប្រេងសាំង និងម៉ាស៊ូត ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងសកល ដោយប្រេងសាំងតម្លៃរាយ ៥៤០០ រៀល និងម៉ាស៊ូត ៦៧០០ រៀលក្នុងមួយលីត្រ។

តម្លៃប្រេងថ្មី

យោងតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការខាងលើ តាមរយៈក្រសួងជំនាញដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល។

វិធានការសំខាន់ៗរួមមាន៖
១- បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ
២- បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០%
៣- បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន ៦%។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាក្នុងមួយលីត្រ ៥៤០០ រៀល និងប្រេងម៉ាស៊ូត ៦៧០០ រៀលក្នុងមួយលីត្រ។

ស្ថានីយប្រេង

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា

administrator

Related Articles