អំពើគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ! កូនអភិបាលស្រុកបោះសម្ដី «បើងាប់សង២ម៉ឺនដុល្លារ» បន្ទាប់ពីរថយន្តបុកក្មេង

អំពើគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ! កូនអភិបាលស្រុកបោះសម្ដី «បើងាប់សង២ម៉ឺនដុល្លារ» បន្ទាប់ពីរថយន្តបុកក្មេង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ឈឺចាប់មួយបានកើតឡើងនៅខណ្ឌឬស្សីកែវ នៅពេលដែលរថយន្តមួយគ្រឿងបុកក្មេងជំទង់ម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់។ អ្នកបើករថយន្តគឺជាស្ត្រី រីឯអ្នករួមដំណើរគឺលោក សាមីន វុត្ថារិទ្ធ ដែលជាកូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម និងជាមន្រ្តីសាលាស្រុក។

រថយន្តដែលបង្កគ្រោះថ្នាក់

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ក្មេងប្រុសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាដោយរងរបួសធ្ងន់។

កន្លែងកើតហេតុ

អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បានោះគឺ លោក សាមីន វុត្ថារិទ្ធ បានបោះសម្ដីថា «បើងាប់សង២ម៉ឺនដុល្លារ» បន្ទាប់ពីកើតហេតុ។ សម្ដីនេះបានធ្វើឱ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុខឹង ហើយបានព្រួតវាយលោកធ្វើឱ្យបែកក្បាល។

សមត្ថកិច្ចបានចាប់ខ្លួនអ្នកបើកបររថយន្ត (ស្ត្រី) និងអ្នករួមដំណើរ (លោក សាមីន វុត្ថារិទ្ធ) ដើម្បីសាកសួរតាមច្បាប់។ តាមការបំភ្លឺ មុនពេលកើតហេតុ ស្ត្រីនោះបានបើករថយន្តចេញពីកន្លែងផឹកស៊ីនៅខណ្ឌសែនសុខ ជាមួយលោក សាមីន ដែលមានអាការស្រវឹង។

រថយន្តដែលបង្កគ្រោះថ្នាក់គឺម៉ាក FORTHING ផ្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូម៉ាក HONDA TODAY ផ្លាកលេខភ្នំពេញ 1J-4604។ សមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញបច្ចេកទេស មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ។

administrator

Related Articles