នគរបាលកំពង់សោមចាប់ក្រុមលេងល្បែងជល់មាន់ ឃាត់ខ្លួន ៣នាក់រួមទាំងមាន់ជល់ និងឧបករណ៍លេងល្បែង

នគរបាលកំពង់សោមចាប់ក្រុមលេងល្បែងជល់មាន់ ឃាត់ខ្លួន ៣នាក់រួមទាំងមាន់ជល់ និងឧបករណ៍លេងល្បែង

ខេត្តព្រះសីហនុ៖ នគរបាលក្រុងកំពង់សោមបានចាត់វិធានការបង្ក្រាបបទល្មើសលេងល្បែងជល់មាន់ ដោយឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៣នាក់ និងដកហូតវត្ថុតាងជាច្រើន។

វត្ថុតាងពីករណីលេងល្បែងជល់មាន់

ការបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងការណែនាំពីឧត្ដមសេនីយ៍ត្រី ណុប បញ្ញា។ សកម្មភាពនេះក៏ទទួលបានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។

ម៉ូតូដែលដកហូតពីករណីលេងល្បែង

នៅថ្ងៃទី១៩ មីនា ២០២៦ វេលាម៉ោង១៣:១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌនគរបាលក្រុងកំពង់សោមបានល្បាតទៅកាន់តំបន់ព្រៃអ្នកតា ភូមិគគីរ សង្កាត់បិតត្រាំង ដែលជាតំបន់ភូមិសាស្ត្រស្មុគស្មាញ។ នៅទីនោះ ពួកគេបានប្រទះឃើញក្រុមមនុស្សប្រហែល ២០នាក់កំពុងលេងល្បែងជល់មាន់។ កម្លាំងសមត្ថកិច្ចបានធ្វើការដេញចាប់យ៉ាងសកម្ម ហើយឃាត់ខ្លួនអ្នកលេងល្បែងចំនួន ៣នាក់។

កន្ត្រកដាក់មាន់ជល់ដែលដកហូតបាន

អ្នកត្រូវឃាត់ខ្លួនមាន៖
១. សៅ វណ្ណរ៉ា អាយុ ៤៤ឆ្នាំ (កម្មកររោងចក្រ) និកាយភូមិគគីរ
២. ម៉ៅ ឃ្លីន អាយុ ៣៤ឆ្នាំ (កម្មករ) និកាយភូមិចំណោតរាម
៣. សុផុន វិរះ អាយុ ២៦ឆ្នាំ (កម្មករ) និកាយភូមិគគីរ

វត្ថុតាងដែលដកហូតបានរួមមាន៖
• សត្វមាន់គក ៣ក្បាល (មាន១ក្បាលងាប់)
• ជញ្ជីងថ្លឹង ១គ្រឿង
• កន្ត្រកដាក់សត្វមាន់ ២កន្ត្រក
• ខ្នាយដែក ២គូ
• ម៉ូតូ ១១គ្រឿង

បច្ចុប្បន្ន អ្នកទាំង ៣នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានផ្នែកជំនាញកសាងសំណុំរឿង និងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីបន្ដតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles