យុវជន២នាក់ជិះឌុបបុករថយន្តពីក្រោយ ស្លាប់១របួស១ រថយន្តគេចរត់បាត់

យុវជន២នាក់ជិះឌុបបុករថយន្តពីក្រោយ ស្លាប់១របួស១ រថយន្តគេចរត់បាត់

យុវជន២នាក់ជិះម៉ូតូឌុបគ្នាបានបុកពីក្រោយរថយន្តមួយគ្រឿង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ទៀត នៅតាមផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍ថ្នាក់រថយន្ត

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២៦។ យុវជនទាំងពីរនាក់ជិះម៉ូតូម៉ាក HONDA DREAM លេខផ្លាកភ្នំពេញ 1AG-1025 បើកទៅផ្ទះក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងដែលមិនចាំម៉ាក។

ម៉ូតូរងគ្រោះ

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ យុវជនទាំងពីរនាក់ជិះម៉ូតូក្នុងល្បឿនលឿន និងឧស្សាហ៍ងាកមើលក្រោយ ប៉ុន្តែមិនដឹងថាមើលអ្វីនោះទេ។ ក្រោយមកក៏បានបុកពីក្រោយរថយន្តយ៉ាងពេញទំហឹង បណ្តាលឱ្យបោកក្បាលស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានចុះមកធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុក។ រថយន្តដែលបុកនោះបានបើកគេចរត់បាត់ស្រមោល ដោយមិនបានឈប់ជួយសង្គ្រោះជនរងគ្រោះ។

កន្លែងកើតហេតុ

សពជនរងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ចកំពុងស្វែងរករថយន្តដែលគេចរត់ និងអ្នកបើកបរដើម្បីធ្វើការស៊ើបអង្កេតបន្ថែម។

administrator

Related Articles