ចាប់ខែមេសា កម្មករទទួលបានប្រាក់សោហ៊ុយបន្ថែម ២.៥០$ ក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈ

ចាប់ខែមេសា កម្មករទទួលបានប្រាក់សោហ៊ុយបន្ថែម ២.៥០$ ក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាម៉េរិកក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង។

កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល

ការសម្រេចចិត្តនេះបានធ្វើឡើងក្រោយកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ដែលធ្វើឡើងតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ កិច្ចប្រជុំនេះដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និងតំណាងនិយោជក។

តំណាងភាគីកម្មករនិយោជិតបានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់វិធានការជាបន្តបន្ទាប់ក្នុងការធានាការចែកចាយប្រេងឥន្ធនៈ និងកាត់បន្ថយពន្ធអាករលើការនាំចូលប្រេងឥន្ធនៈ។

ប្រាក់សោហ៊ុយបន្ថែមនេះនឹងត្រូវបានផ្តល់ជាបណ្តោះអាសន្ន បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅដែលសហគ្រាសកំពុងអនុវត្ត រហូតដល់ស្ថានភាពតម្លៃប្រេងឥន្ធនៈវិលមករកប្រក្រតីភាពវិញ។

ក្រុមប្រឹក្សាក៏បានអំពាវនាវឱ្យកម្មករនិយោជិតប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬរថយន្តក្រុងដែលផ្តល់ដោយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយថ្លៃធ្វើដំណើរទៅធ្វើការ។

ដោយ៖ សិលា

administrator

Related Articles