ចាប់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅផ្សារដីហុយ

ចាប់ខ្លួនជនជាតិបង់ក្លាដេស ៦នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅផ្សារដីហុយ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានធ្វើប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងបុរីពិភពថ្មី ផ្សារដីហុយ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

កម្លាំងសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការ

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

វត្ថុតាងដែលរកឃើញ

លទ្ធផលប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិបង់ក្លាដេសចំនួន ៦នាក់ ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន។ ពួកគេត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងដូចជា កុំព្យូទ័រ All In One ១គ្រឿង និងទូរសព្ទដៃបម្រើការងារចំនួន ១៦គ្រឿង។

ទីតាំងដែលគេធ្វើប្រតិបត្តិការ

តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម Facebook Page ឈ្មោះ “BD service” និង “ক্ষুদ্র ঋণ ប្រព័ន្ធ” ដើម្បីផ្សព្វផ្សាយសេវាកម្ចីប្រាក់ក្លែងក្លាយ។ ពួកគេបានបន្លំអត្តសញ្ញាណខ្លួនជាបុគ្គលិកធនាគារពិភពលោក (World Bank) និងក្លែងបន្លំឯកសារផ្សេងៗ ដើម្បីបោកប្រាស់ប្រជាជននៅក្នុងប្រទេសបង់ក្លាដេស។

ឧបករណ៍បច្ចេកវិទ្យាដែលរកឃើញ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។

ការអនុវត្តតាមនីតិវិធីច្បាប់

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ការស៊ើបអង្កេតបន្ត

អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

ការព្រមានពីអាជ្ញាធរ

administrator

Related Articles