រាជធានីភ្នំពេញ៖ ក្រុមហ៊ុន និយម ត្រេឌីង ឯ.ក ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខម៉ាកទឹកដោះគោស្រស់អូស្ត្រាលី សូណេឆើរ៉ាល់ (So Natural) បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាចំនួន ២០,០០០,០០០ រៀលដល់កុមារដែលរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឬស្សីកែវ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ស៊ុន ហួត អគ្គនាយកក្រុមហ៊ុន និយម ត្រេឌីង ឯ.ក បានដឹកនាំក្រុមចុះទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសួរសុខទុក្ខកុមារដែលរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៨ មីនា។ គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តម៉ាក FORTHING។

លោក ស៊ុន ហួត បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកុមារ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃស្មារតីជួយគ្នាក្នុងគ្រាអាសន្ន។ ក្រុមហ៊ុនបានឧបត្ថម្ភថវិកាចំនួន ២០ លានរៀល ដើម្បីចូលរួមសម្រាលបន្ទុកគ្រួសារ និងជួយដល់ការព្យាបាល។

សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សូណេឆើរ៉ាល់ក្នុងការលើកកម្ពស់សុខភាព ក្តីមេត្តា និងសាមគ្គីភាពក្នុងសង្គមកម្ពុជា។ ក្រុមហ៊ុននៅតែបន្តផ្តល់អាទិភាពដល់សុខុមាលភាពគ្រួសារ ជាពិសេសកុមារ និងមាតា។
សូណេឆើរ៉ាល់គឺជាម៉ាកទឹកដោះគោស្រស់អូស្ត្រាលីដែលនាំចូលផ្តាច់មុខដោយជនជាតិខ្មែរ ដែលផ្តោតលើការផ្តល់ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាហារូបត្ថម្ភ។
